ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ភរិយា​នាយ​ឧត្តមសេនីយ​ផ្កាយ​៤ លោកស្រី ឡៃ គីម​ហុង គោរព​ប្រតិបត្តិ​តាម​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេជោ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​៥​គ្រួសារ នៅ​ប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ករណី​វិវាទ​ដីធ្លី​រយៈពេល​៤​ឆ្នាំ រវាង លោកស្រី ឡៃ គីម​ហុង ភរិយា នាយ​ឧត្តមសេនីយ​ផ្កាយ​៤ ប៊ុន សេង នៅ​ខេត្ត​បាត់ដំបង និង​ប្រជាពលរដ្ឋ ៥​គ្រួសារ ១៖ ជិន ជន​, ២៖ សួន បូរ៉ា​, ៣៖ សំ ថា​ន​, ៤៖ ជា សារ៉ាត់​, ៥៖ ជួន ជីវិន លើ​ផ្ទៃដី​ចំនួន​ជាង​៥​ហិកតា (៥៣,៣៩៤) ដែល​មា​ទីតាំង នៅ​ភូមិ ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្រុះសម្រួល​បញ្ចប់​ទាំងស្រុង​ហើយ ដោយ​ឈរ​លើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេជោ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។​

​លទ្ធផល​នៃ​ការសម្រុះសម្រួល​បញ្ចប់​វិវាទ​នេះ គឺ​ភាគី លោកស្រី ឡៃ គីម​ហុង ព្រម​ទទួលយក​ប្រាក់​ចំនួន​១៣​ម៉ឺន​ដុល្លារ ហើយ​សុខចិត្ត​ផ្តល់​ដី​ទាំងអស់​ទៅឲ្យ​ប្រជាពលរដ្ឋ ទាំង​៥​គ្រួសារ ដោយ​ក្នុង​នោះ​បាន​ផ្តល់ជូន​ទាំង​ផលដំណាំ​ចំការ​ដំឡូង​ដែល​កំពុង​ដាំ​ដុះ​ទាំងអស់ (​តម្លៃ​ប្រមាណ​៧៥០០​ដុល្លារ​) ឲ្យទៅ​ភាគី​ពលរដ្ឋ​ទាំង ៥ គ្រួសារ ដែល​យល់ព្រម​ទទួល​យក​ដី​ទាំងអស់​មក​គ្រប់គ្រង​វិញ​។​

​រឿង​វិវាទ​ដីធ្លី​រវាង​ភាគី​ទាំង​៦​ខាងលើ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១៦ ដោយ​ភាគី​ម្ខាងៗ​អះអាងថា​ជា​ដី​របស់​ខ្លួន​។ ប៉ុន្តែ​ជាក់ស្តែង​គឺ​ភាគឺ​លោក​ជំទាវ ឡៃ គីម​ហុង បាន​កាន់កាប់​អាស្រ័យ​ផល​ដាំដំឡូង​លក់​ជា​ច្រើន​ឆ្នាំ​មកហើយ​។
​ទន្ទឹមនឹងនោះ​ដែរ ភាគី​ខាង​ប្រជាពលរដ្ឋ​ក៏​បាន​អះអាងថា ខ្លួន​មាន​លិខិតស្នាម​ប័ណ្ណ​កាន់កាប់​ដី លើ​ទីតាំង​តែមួយ​ដូចគ្នា​។ ដោយសារ​តែ​ភាគី​ម្ខាងៗ​ទាមទារ​យក​ឈ្នះ​យក​ត្រូវ​រៀងៗ​ខ្លួន ក៏​បាន​ប្តឹង​គ្នា​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយ​ជួយ​ដោះស្រាយ​។ ប៉ុន្តែ​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ ក៏​បាន​ប្តឹង​គ្នា​បន្ត​ទៅ​ស្ថាប័ន​តុលា​ទៀតផង ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​។​
​ដោយ​បាន​មើលឃើញ​ពី​ប្រសិទ្ធិភាព​នៃ​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​សម្តេច​តេជោ លោកស្រី ឡៃ គីម​ហុង បាន​សម្រេច​ដាក់​ពាក្យ​គោរព​ចូល​មក​សម្តេច​តេជោ​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២០ ដើម្បី​សុំ​ជួយ​រក​យុត្តិធម៍​ជូន​គាត់​។ នៅក្នុង​ឱកាស​នោះ​ដែរ លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បាន​ចុះ​ទៅ​ខេត្ត​បាត់ដំបង​ទៅ​ជួបពិភាក្សា​សម្របសម្រួល​ជាមួយ លោកស្រី ឡៃ គីម​ហុង និង នាយ​ឧត្តមសេនីយ ប៊ុន សេង ជា​ច្រើនលើក​ច្រើនសារ​អំពី​ករណី​វិវាទ​ខាងលើ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា នេះ លោក ដួង តារា ក៏​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​មេធាវី​ទាំងសង្ខាង មក​ប្រជុំ​ពិភាក្សា​សម្រុះសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ទាំងស្រុង​ជា​លើក​ចុង​ក្រោយ​នៅ​វិមាន​សន្តិភាព ដែល​ជា​លទ្ធផល​គឺ​ភាគី​ទាំងអស់​ក៏​បាន​ព្រមព្រៀង​គ្នា​ផ្តិតមេដៃ​បញ្ចប់​វិវាទ ដោយ​ឈរ​លើ​គោលការណ៍​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ក្រោម​ការសម្របសម្រួល​របស់ លោក ដួង តារា​។​
​ពិតណាស់ វិវាទ​ដ៏​រាំ​រ៉ៃ​យូរ​រាប់​ឆ្នាំ​យូរ​យ៉ាងណាក៏ដោយ ហើយ​ទោះបី​ភាគី​នីមួយៗ​មាន​ឥទ្ធិពល បុណ្យ​ស័ក្តិធំ និង​ទ្រព្យសម្បត្តិ​តិច​ឬ​ច្រើន​យ៉ាងណាក្តី ប៉ុន្តែ​បើ​យក​ដំណោះស្រាយ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​តេជោ ជាមួយនឹង​គុណធម៌​មក​ដោះស្រាយ​ហើយ​នោះ គឺ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាមិនខាន ដូច​ករណី​ខាងលើ​នេះ​ស្រាប់​។​

​លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ លោកស្រី ឡៃ គីម​ហុង និង​ប្រជាពលរដ្ឋ​៥​គ្រួសារ​ដូចជា លោក ជិន ជន​, លោក សួន បូរ៉ា​, លោកស្រី សំ ថា​ន​, លោក ជា សារ៉ាត់​, និង លោក ជួន ជីវិន ដែល​បាន​ជ្រើសរើស​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ទទួលបាន​លទ្ធផល​ឈ្នះ​ឈ្នះ​ជាមួយនឹង​ស្នាមញញឹម​គ្រប់ៗ​គ្នា​។​

​លោក ដួង តារា ក៏​បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​តែងតែ​មាន​ក្តី​ស្រលាញ់ សណ្តោស​ប្រណី និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ព្រោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​ផ្ទាល់​របស់​សម្តេច​។​

​លោក ដួង តារា បាន​អំពាវនាវ​ដល់​មន្ត្រី និង​អ្នក​មានទ្រព្យ​ស្តុកស្តម្ភ សូម​ជ្រើសរើស​ដំណោះស្រាយ​តេជោ​ឈ្នះ​ឈ្នះ ដើម្បី​បញ្ចប់​រាល់​នូវ​គ្រប់​វិវាទ​តូចធំ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ប្រមុខ​ដឹកនាំ​របស់​យើង ដើម្បី​ភាព​សុខដុម​នីយកម្ម​នៅក្នុង​សង្គមជាតិ​យើង​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ