ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

មន្ត្រី​វ័យក្មេង​ត្រូវ​បង្កើន​សមត្ថភាព​ឲ្យ​ពូកែ​លើ​សមរភូមិ​សាធារណ​មតិ និង​ការតស៊ូ​មតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មន្ត្រី​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ខិតខំ​ពង្រឹង​សមត្ថភាព ចំណេះដឹង ជំនាញ ជា​ពិសេស​ត្រូវ​ដុសខាត់​ទស្សនៈ ស្មារតី​ឲ្យបាន​ស្រួចស្រាវ និង​ពូកែ​នៅលើ​សមរភូមិ​សាធារណ​មតិ និង​ការតស៊ូ​មតិ​ជា​មួយ​ក្រុមប្រឆាំង ដើម្បី​រក្សា​កិត្តិយស​បក្ស និង​រក្សា​ប្រយោជន៍​រួម​ជូន​ដល់​ប្រជាពលរដ្ឋ​។

​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល អប់រំ​នយោបាយ​វគ្គ​ទី​៨ ជូន​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ថ្នាក់​ខេត្ត មកពី​តាម​បណ្ដា​មន្ទីរ អង្គភាព សរុប​ចំនួន​៥០​នាក់ ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ នៅ​មន្ទីរ​គណបក្ស​ខេត្ត​កំពត លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​ខ្លួន​ក្លាយជា​កម្លាំង​ពិត មាន​ការឯកភាព​គ្នា ខាង​ការយល់ដឹង​ទស្សនៈ សតិអារម្មណ៍ និង​មាន​លទ្ធភាព​ជួយ​ពង្រឹង ការងារ​គណបក្ស​នៅតាម​បណ្ដា​ថ្នាក់ និង​បណ្ដា​ផ្នែក ជា​ពិសេស​ការចូលរួម​លើ​សមរភូមិ​សាធារណ​មតិ​ដ៏​ស្រួចស្រាវ នាពេល​បច្ចុប្បន្ន ក៏ដូចជា​ការពង្រឹង​លទ្ធភាព​បន្តវេន​នៅពេល​អនាគត ថ្នាក់ដឹកនាំ​បក្ស​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជាច្រើនលើក ក្នុង​បំណង​ដើម្បី​ពង្រឹង​ជួរ​មន្ត្រី​គណបក្ស និង​មន្ត្រី​វ័យក្មេង​បក្ស ដែល​កំពុង​បំពេញ​តួនាទី ក្នុង​អង្គការ​ចាត់តាំង​គណបក្ស និង​អង្គការ​រដ្ឋ អង្គការ​យុវជន​គណបក្ស នៅ​ថ្នាក់​ខេត្ត មន្ទីរ​អង្គភាព​ផ្សេងៗ ឲ្យមាន​ការយល់ដឹង​កាន់តែច្បាស់​ថែម​ទៀត អំពី​ទស្សនៈ និង​ការតស៊ូ​មតិ ជាមួយ​ក្រុមប្រឆាំង ដែល​បច្ចុប្បន្ន​ពួកគេ​នៅតែ​ចិញ្ចឹមចិត្ត​ផ្ដួលរំលំ​គណបក្ស​ប្រជាជន ដោយ​គ្មាន​ទីបញ្ចប់​។​

​លោក​បាន​សង្កត់ធ្ងន់ថា ការតស៊ូ ដំណាក់កាល​ថ្មី​នេះ មន្ត្រី​គណបក្ស​គ្រប់រូប ពិស​មន្ត្រី​វ័យក្មេង ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​ខ្លួន​ឱ្យ​សក្តិសម​ជា​មន្ត្រី​ល្អ​របស់​គណបក្ស ដោយ​បង្ហាញឲ្យឃើញ​ពី​ស្មារតី ស្នេហា​ជាតិ មាតុភូមិ និង​ប្រជាជន​ពិត​ប្រាក និង​ត្រូវ​ខិតខំ​ស្វែងយល់ ដោះស្រាយ​សំណូមពរ បញ្ហា និង​ការលំបាក​របស់​ប្រជាជន ដូច​ពាក្យស្លោក​ថា “​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​ថា ហ៊ាន​ធ្វើ ហ៊ាន​ទទួលខុសត្រូវ​”៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ