ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ជ្រើសរើស​កម្មករ​ប្រមូល​សំរាម ក្រោយ​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី ធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ ប្រកាស​ជ្រើសរើស​កម្មករ​ជាច្រើន​នាក់ ដើម្បី​បំពេញ​ការងារ​ជា​អ្នក​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្រោយ​កម្មករ​ក្រុមហ៊ុន ស៉ិន​ទ្រី ធ្វើ​កូដកម្ម​ផ្អាក​ការប្រមូល​សំរាម​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍ ត្រូវ​ទៅ​ដាក់ពាក្យ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​តាមរយ​ទូរស័ព្ទ​លេខ ០១៧ ៧២២ ២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​គួរ​ជម្រាប​ថា ការប្រកាស​ជ្រើសរើស​កម្មករ​ប្រមូល​សំរាម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន ស៉ិន​ទ្រី ផ្អាក​សកម្មភាព​ក្នុង​ការប្រមូល​សំរាម ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បំពេញ​តាម​លក្ខខណ្ឌ​ដែល​ពួក​គេ​ចង់បាន​។​

​ក្នុង​អន្ដរកាល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ដើម្បី​ប្រមូល​សំរាម​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ប៉ុន្ដែ​កម្លាំង​ប្រជា​ការពារ​មិន​គ្រប់គ្រាន់ ក្នុងការ​ដើរ​ប្រមូល​សំរាម​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ