ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ «​យើង​រួម​គ្នា​កម្ចាត់​អោយបាន​ពួក​ទុច្ចរិត​ជ្រក​ក្រោម​ផ្លាក​សារព័ត៌មាន​»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែងថា «​យើង​រួម​គ្នា​កម្ចាត់​អោយបាន​ពួក​ទុច្ចរិត​ជ្រក​ក្រោម​ផ្លាក​សារព័ត៌មាន ដើម្បី​សេចក្តីថ្លៃថ្នូរ​នៃ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​យើង​» ។​

​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សរសេរថា «​នៅក្នុង​ការប្រជុំ​គណៈកម្មាធិការ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង មធ្យម សំណូមពរ​ជាច្រើន​របស់​ម្ចាស់​សហគ្រាស​ធុន​តូច និង មធ្យម គឺ សកម្មភាព​រញ៉េរញ៉ៃរ​បស់​អ្នកកាសែត​គ្មាន​វិជ្ជាជីវៈ ពោល​គឺ​អ្នកកាសែត​អត់​មាន​កាសែត​ចេញ អ្នកកាសែត​មាន​តែ​កូន​កាមេរ៉ា​តូច​មួយ ឬ ទូរស័ព្ទដៃ​មួយ​គ្រឿង ផ្សាយ​តាម​ហ្វេ​សប៊ុក​ដោយ​គ្មាន​របៀបវារៈ​ទៀងទាត់ តែ​ទៀងទាត់​ក្នុង​ការចុះ​សុំ​លុយ ផ្សាយ​អត់​យល់​ច្បាប់ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេស​អី​ទាំងអស់ ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខរបរ​របស់​សហគ្រាស​ធុន​តូច និង មធ្យម​»​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សង្កត់ធ្ងន់​ថា «​ខ្ញុំ​សង្ឃឹមថា​អ្នកកាសែត​ទាំងអស់​នឹង​ខិតខំ​ចៀសវាង​ពី​ការប្រព្រឹត្ត​បែប​ខាងលើ ហើយ រួម​គ្នា​កម្ចាត់​អោយ​បាន​ពួក​ទុច្ចរិត​ជ្រក​ក្រោម​ផ្លាក​សារព័ត៌មាន ដើម្បី​សេចក្តីថ្លៃថ្នូរ​នៃ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​យើង ។ ខ្ញុំ​សូម​រំលឹក​សហសេវិក​ទាំ​ង​អស់​ពី​សម្តី​ដែល​ខ្ញុំ​បាន​ស្រង់​ពី​រឿង Animal Farm ដែល​សត្វ​លើក​ពាក្យស្លោក​ថា «​ជើង ៤ ល្អ ជើង ២ អាក្រក់​» ៕

https://www.facebook.com/kanharith.khieu

Filed in: ព័ត៌មានជាតិ