ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ​ចៅស្រី​សម្តេច​តេជោ ហ៊ុន សែន បន្ត​ទទួល​បាន​វិញ្ញាបនបត្រ​មាស ពី​កម្មវិធី​ប្រឡង​គណិតវិទ្យា​លំដាប់​ពិភពលោក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ដែល​ជា​ចៅស្រី​សំណព្វចិត្ត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទើប​ទទួលបាន​វិញ្ញាបនបត្រ​មាស​ថ្មី​មួយទៀត ពី​កម្មវិធី​ប្រឡង​គណិតវិទ្យា​លំដាប់​ពិភពលោក ដែល​មានឈ្មោះ​ថា «Mathletics»​។​

​យោង​តាម​តារាង «Mathletics» ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ បានឱ្យដឹងថា វិញ្ញាបនបត្រ​មាស​នេះ​ទទួលបាន​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ជាមួយ​ពិន្ទុ​ប្រមាណ ៤៥,១៤០​។​

​ការទទួល​បាន​វិញ្ញាបនបត្រ​មាស​ពី​កម្មវិធី​ប្រឡង​គណិតវិទ្យា​លំដាប់​ពិភពលោក​នេះ មិនមែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា​។ កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ជា​កូនស្រី​ទី​២​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ទទួល​វិញ្ញាបនបត្រ​មាស​ថ្នាក់​ពិភពលោក​នេះ​ជាច្រើន​លើក​មក​ហើយ​។​

​ការផ្តល់​នូវ​វិញ្ញាបនបត្រ​មាស​ថ្នាក់​ពិភពលោក​នេះ បានបង្ហាញ​ការខិតខំ និង​ភាព​ឆ្លាត​វៃរ​បស់ កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ដែល​តែងតែ​ប្រឹងប្រែង​ធ្វើ​លំ​ហាត់ និង​ដណ្តើម​តំណែង​កំពូល​លើ​តារាង​កម្មវិធី​ប្រកួត​គណិតវិទ្យា «Mathletics» ទូទាំង​ពិភពលោក​។​

​សូមជម្រាបថា «Mathletics» គឺជា​គេហទំព័រ​អប់រំ តាម​អ៊ីនធឺណិត​មួយ ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៥ នៅ​ប្រទេស​អូស្ត្រាលី​។ ជា​បន្តបន្ទាប់​កម្មវិធី​នេះ ត្រូវបាន​ពង្រីក​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។ មកដល់​ពេល​បច្ចុប្បន្ន «Mathletics» ទាក់ទាញ​អ្នក​ចូលរួមបាន​សិស្ស​ចំនួន ៤.១​លាន​នាក់ នៅ​ទូទាំង​ពិភពលោក និង​សាលារៀន​ចំនួន​១៧,០០០​ឲ្យចូល​រួម​ប្រកួតប្រជែ​ង​ក្នុង​កម្មវិធី​នេះ​។​

​កម្មវិធី​នេះ​ប្រឡង​រៀងរាល់ថ្ងៃ អ្នក​ប្រឡង​បាន​ពិន្ទុ​លើសពី ១,០០០ នឹង​បានទទួល​វិញ្ញាបនបត្រ​សំរឹទ្ធ (Bronze certificate) មួយ ។ ក្នុង​មួយ​សប្តាហ៍​ទើប​កម្មវិធី​នេះ​សរុប​ពិន្ទុ​ម្ដង ហើយ​គេ​ប្រកាស​លទ្ធផល​តែ​អ្នក​ដែល​បាន​ពិន្ទុ​កំពូល​១០០​នាក់​តែ​ប៉ុណ្ណោះ​។​

​កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ចៅស្រី​សម្តេច​តេជោ ហ៊ុន សែន តែងតែ​ទទួលបាន​ពិន្ទុ​លេខ​១​ក្នុង​ចំណោម​អ្នក​កំពូល ១០០​នាក់​នោះ​។ អ្នក​ទទួលបាន​វិញ្ញាបនបត្រ​សំរឹទ្ធ​៥ នឹង​ទទួលបាន​វិញ្ញាបនបត្រ​ប្រាក់ (Silver certificate) មួយ ហើយ​អ្នក​ទទួលបាន​វិញ្ញាបនបត្រ​ប្រាក់​៤ និង​ទទួលបាន​វិញ្ញាបនបត្រ​មាស (Gold certificate) មួយ​។ វិញ្ញាបនបត្រ​ទាំងនេះ គឺជា​វិញ្ញាបនបត្រ​ថ្នាក់​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ