ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឃាត់​រថយន្ត​ចំនួន ១១​គ្រឿង នៅ​ខេត្ត​បាត់ដំបង​ដែល​ជា​គោលដៅ​ដើមទី និង​ទីតាំង​ចល័ត​នៃ​ការទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​សៅរ៍ ១​រោច ខែ​អស្សុជ ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​ចល័ត​របស់​ក្រសួង ដឹកនាំ​ផ្ទាល់​ដោយ ឯកឧត្តម ឯក រដ្ឋ និង លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន និង​សហកា​រការ​ដោយ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើ​ផ្លូវជាតិ​លេខ ៥៧ លើ​ទីតាំង​៖
• ទីតាំង​ចល័ត​ត្រង់​ចន្លោះ PK02-03 ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែរ ខេត្ត​បាត់ដំបង​
• ទីតាំង​ដើមទី​ត្រង់ PK21 ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង​
​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក ស៊ីម៉ង់ ថ្ម ខ្សាច់ ដែក គ្រឿងទេស និង​ទំនិញ​ផ្សេងៗ​ទៀត ចំនួន ៥១​គ្រឿង និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ១១​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ៧​តោន ដល់ ១៩​តោន​។ រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំងនោះ​បាន​ធ្វើ​ការផាកពិន័យ និង​ធ្វើ​កិច្ច​សន្សា​ដោយ​អនុលោម​តាម​ច្បាប់​ផ្លូវថ្នល់​មាត្រា​ទី​៦០​។​
​សូម​ក្រុមហ៊ុន​ផ្គត់ផ្គង់ សហគ្រាស និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទាំង​អស់​ចូលរួម​សហការ​ដោយ​ធ្វើ​ការដឹកជញ្ជូន​តាមច្បាប់​កំណត់ ដើម្បី​ថែរក្សា​ផ្លូវ​ជាតិ​ឲ្យបាន​យូរអង្វែង និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

Filed in: ព័ត៌មានជាតិ