ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​សំណង់​សន្ទះ​មុខ​លូ​រំដោះ​ទឹក នៅ​ភូមិ​ព្រែកកំពឹស​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល ថ្ងៃ​សៅរ៍ ទី​០៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ អមដំណើរ​ដោយ​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក កន សុកេន ចៅ​សង្កា​ត​ព្រែកកំពឹស ព្រមទាំង លោក លោកស្រី ក្រុមការងារ បាន​អញ្ជើញ ចុះ​ត្រួតពិនិត្យ​សំណង់​សន្ទះ​មុខ​លូ​រំដោះ​ទឹក ភូមិ​ព្រែក​កំពឹស ដែល​ឯកឧត្តម បាន​ជួយ​ឧបត្ថម្ភ​កសាងឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​កាលពី​ពេល​កន្លងមក ដើម្បី​ធានា​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ស្រោចស្រព​ឆ្លងកាត់​មក​លើ​ភូមិសាស្ត្រ​សង្កាត់​ចំនួន​០៤​គឺ : សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​រលួស និង​សង្កាត់​ព្រែកកំពឹស នៃ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​នោះ​ផងដែរ ក៏មាន ប្រជាពលរដ្ឋ យុវជន យុវនារី​ក្នុង​សង្កាត់​ព្រែក​កំពឹស សរុប​មាន​ចំនួន​ប្រមាណ ២៣៦​នាក់ បាន​មក​ចាំ​ទទួល​ស្វាគមន៍ ក្រុមការងារ ប្រកប​ដោយ​ភាពស្និទ្ធស្នាល​។

​បន្ទាប់ពី​បាន​ពិនិត្យ​សំណង់​រួចរាល់ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​បន្តដំណើរ​ចុះ​សាកសួរ​សុខទុក្ខ​លោកស្រី ចែម ស្រីមុំ នៅ​ភូមិ​ព្រែកកំពឹស ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ដោយ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ១,០០០,០០០៛ ( ក្នុងនោះ​ថវិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស ៤០០,០០០៛ ) ភេសជ្ជៈ​០៤​កែស និង​មី​០២​កែស ។​

បន្ទាប់មកទៀត ឯកឧត្តម បាន​បន្ត​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ឈ្មោះ អឿ ខាន់ នៅ​ភូមិ​ក្រាំងស្វាយ ដែល​រង​គ្រោះ​អគ្គីភ័យ ( ឆេះ​ផ្ទះ ) កាលពី​ថ្ងៃ​ទី ២៥-០៩-២០២០ កន្លងទៅនេះ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១,៤០០,០០០៛ ( ក្នុងនោះ​ថវិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស ៤០០,០០០៛ ) ស័ង្កសី​១៦០​សន្លឹក , អង្ករ​០៤​កា​រ៉ុង , ទឹក​ប៊ូ​តាន់​០២​កែស , មី​០២​កែស , ទឹកត្រី​+​ទឹកស៊ីអ៊ីវ​០៤​យួរ និង​ត្រីខ​០២​យួរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់​រួមមាន នំ​ប៉ាវ ទឹកដោះគោ​បឺត និង​ទឹក​សុទ្ធ​ចែក​ជូន​សមាជិក​ចូលរួម​ទាំងអស់​បរិ​ភាគ​រួមគ្នា​យ៉ាង​រីករាយ​ស្និទ្ធស្នាល​ក្រៃលែង និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​កម្លាំង​ការពារ​សន្តិសុខ ក្រុម​ការងារ​យុវជន យុវនារី​ផងដែរ ៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ