នៅយប់ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដោយ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌ កំបូល ព្រមទាំង ក្រុមការងារ បានចុះមកពិនិត្យនៅចំណុច ភូមិ ត្រពាំងក្រសាំង(ផ្លូវរថភ្លើង) សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានធ្វើការ កាយដីផែដាក់លូ ដើម្បីរំដោះទឹកឱ្យមានការស្រកចេញពីផ្លូវជាតិលេខ៤ ដោយយក គ្រឿងចក្រ ចំនួន 0២ គ្រឿងមកកាយដីផែ ក្បែរផ្លូវ រថភ្លើង ដាក់លូ ។
ជាមួយគ្នានេះផងដែរ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំ ក្រុមការងារ កាយប្រឡាយទឹកនៅបណ្តោយផ្លូវរថភ្លើង ដើម្បីរំដោះទឹកមួយកន្លែងទៀតនៅចំណុច ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ៕