ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើក​វេទិកា​សាធារណៈ​ពិគ្រោះ​យោបល់ នៅ​ខណ្ឌ​ព្រែក​ព្នៅ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​បើក​វេទិកា​ពិគ្រោះ​យោបល់​នៅ​ខណ្ឌ​ព្រែក​ព្នៅ ហើយ ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ​ផ្ទាល់មាត់​ចំនួន​៩​នាក់ និង​សំណើ​សរសេរ​ដាក់​ក្នុង​ប្រអប់ សំបុត្រ​ចំនួន​៥២​ប័ណ្ណ​។ សំណើ និង​សំណូមពរ​ទាំងនេះ គឺ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន និង​ការ​សូម​ឱ្យ​ពន្លឿន​ការផ្តល់​អត្តសញ្ញាណប័​ណ្ណ ជាដើម​។​
​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ខណ្ឌ​ព្នៅ​នេះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ ក្រោម​វត្តមាន ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី ឯកឧត្តម ហួត ហៃ អភិបាលរង​រាជធានី និង មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​៤០០​នាក់ នៅក្នុង​វត្ត​ប្រាសាទ​សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​។​

​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​បញ្ជាក់​ថា ការបង្កើត​ឱ្យមាន​វេទិកា សាធារណៈ​នេះ ធ្វើឡើង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​បាន​លើកឡើង​ជា​សំណើ សំណូម ពរ​របស់​ពួកគាត់ ដើម្បី​ឱ្យ​យើង​យក​ទៅ​ដោះស្រាយ​ជូន​ពួកគាត់​។
​ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ការលើកឡើង​របស់​ប្រជាពលរដ្ឋ​គឺ​ពិតណាស់ថា នឹង​ធ្វើឱ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​របស់ យើង​បាន​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​ត្រូវ​យក​មក​បំពេញ​បន្ថែម ក្នុង​ការបម្រើ ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម​បញ្ជាក់ថា រដ្ឋាភិបាល​ក្រៅពី​បង្កើត​ឱ្យមាន​វេទិកា​សាធារណៈ​នៅ​ថ្នាក់​សង្កាត់ ខណ្ឌ​និង​ថ្នាក់​រាជធានី​ហើយ​នោះ នៅ​បាន​បង្កើត​ឱ្យមាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ ខណ្ ឌ​និង​ថ្នាក់​រាជធានី​ថែមទៀត ដើម្បី​ទទួលយក​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ខណៈ​ដែល​ប្រជាពលរដ្ឋ​មាន​កង្វល់​អ្វីមួយ ហើយ​ការិយាល័យ​នេះ​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​។​

​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​វេទិកា​នេះ​ប្រជាពលរដ្ឋ​បាន លើកឡើង​ជា​សំណួរ​ផ្ទាល់មាត់​ចំនួន​៩​នាក់ និង​សំណើ​សរសេរ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​ចំនួន​៥២​បណ្ណ ហើយ​សំណើ និង​សំណូមពរ​ទាំងនេះ​មាន​ការស្នើ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្ថាបនា​លូ នៅក្នុង​ភូមិ​អណ្តូង​សង្កាត់ ការស្ថាបនា​ផ្លូវ​ប្រវែង​ជាង​១​គីឡូម៉ែត្រ ការជំរុញ​ការ ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជាតិ​ខ្មែរ​ឱ្យ​បាន​លឿន ការជំរុញ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី វត្ត​សុវណ្ណ​ធម្មរាជ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បញ្ហា​ដីធ្លី​នៅ​បឹង​តា​ម៉ោក និង​ស្នើ​ឱ្យ​ទប់ស្កាត់​រថយន្ត​ដឹក​ដី​បើកបរ​លឿនៗ​។
​ចំពោះ​ការ​ស្នើឡើង​ខាងលើនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ទទួលយក​ហើយ​សន្យាថា​នឹង​ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​៕

Filed in: ព័ត៌មានជាតិ