ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ក្រសួងមហាផ្ទៃ ជំរុញ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ដ​ពង្រឹង​ការ​អនុវត្ដ​តួនាទី​ភារកិច្ច​របស់​ស្មៀន​ឃ្មុំ សង្កាត់ ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ដ ពង្រឹង​ការ​អនុវត្ដ​តួនាទី ភារកិច្ច​របស់​ស្មៀន​ឃ្មុំ សង្កាត់ ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ​២០២០​។

​បើ​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ​បានឲ្យដឹងថា យោង​តាម​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ និង​លិខិត​ជូនដំណឹង​របស់ គ​.​ជ​.​ប ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​ដើម្បីឲ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ប្រព្រឹត្តទៅ​បាន​លទ្ធផល​ជោគជ័យ តាម​ផែនការ​ដែល​បានកំណត់ ក្រសួងមហាផ្ទៃ សូម​ស្នើ​លោក លោកស្រី អភិបាល​រាជធានី ខេត្ត ធ្វើការ​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ស្មៀនឃុំ សង្កាត់ ដូចខាងក្រោម​៖
១៖ ស្មៀនឃុំ សង្កាត់​នីមួយៗ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ស្របតាម​ច្បាប់​បទបញ្ជា និង​នីតិវិធី​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ដែល​បាន​កំណត់​។​
២៖ ស្មៀនឃុំ សង្កាត់​នីមួយៗ ត្រូវតែ​មាន​វត្តមាន​ជាប្រចាំ ដើម្បី​ចូលរួម​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ លើកលែងតែ​មាន​ធុរៈ​ចាំបាច់​បំផុត ឬ​មាន​បញ្ហា​សុខភាព ដែល​មិន​អាច​បំពេញ​ការងា​របា​ន​។​

​ករណី​ស្មៀនឃុំ សង្កាត់ អវត្តមាន​មិន​អាច​បំពេញ​ការងា​របា​ន សាមីខ្លួន​ត្រូវរាយការណ៍ជូន​មេឃុំ ចៅសង្កាត់ និង​ត្រូវ​ស្នើ​សុំ​ច្បាប់​ឈប់សម្រាក ស្រប​តាម​គោលការណ៍​បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់​។​

​អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវ​សម្របសម្រួល និង​ចាត់តាំង​មន្ត្រី​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​០១​រូប ដើម្បី​ជួយ​បំពេញការងារ​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ជំនួស​ស្មៀនឃុំ សង្កាត់ ដែល​អវត្តមាន ឬ​មិន​ទាន់​មាន​ស្មៀនឃុំ សង្កាត់ ដើម្បី​ធានា​និរន្តរភាព​ការងារ​នេះ​៕

Filed in: ព័ត៌មានជាតិ