ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ថ្លែង​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​។​

​ថ្លែង​ក្នុង​ពិធី​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង​៤១៣​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប៉ែន កុសល្យ បាន​ថ្លែង​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពី​ការរីកចម្រើន​ឥតឈប់ឈ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម ប៉ែន កុសល្យ ក៏​បាន​ថ្លែង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​យើង​មាន​សិទ្ធិ​បោះឆ្នោត​គាំទ្រ គណបក្សនយោបាយ​ដែល​យើង​ពេញចិត្ត គណបក្សនយោបាយ​ដែល​បម្រើ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ពិតប្រាកដ និង​មិន​រត់​ចោល​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា ដើម្បី​អភិវឌ្ឍន៍​ខេត្ត​កាន់​រីកចម្រើន​ថែម​ទៀត​។ ឯកឧត្តម​ថា «​បើ​គ្មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទេ នោះ​ខេត្ត​ឧត្តរមានជ័យ​មិនមាន​អភិវឌ្ឍន៍​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ​»​។​

​ឯកឧត្តម ប៉ែន កុសល្យ បាន​ទទូច​ឲ្យ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិ​រ័ក្ស​ធនធានធម្មជាតិ ពោល​គឺ​មិន​ត្រូវ​ធ្វើ​ការនេសាទ​គ្រប់​ប្រភេទ​ក្នុង​បឹង​ស្នោរ​ជាដាច់ខាត​៕

Filed in: ព័ត៌មានជាតិ