ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ខេត្ត​កំពត​បិទ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​ផ្ដល់​បច្ចេកទេស​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សិក្ខាសាលា​ថ្នាក់​តំបន់​ដែល​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន នៅ​ខេត្ត​កំពត​ស្ដីពី​ការ​ផ្ដល់​បច្ចេកទេស​ក្នុង​ការអនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ទាប់ពី​បាន​ដំណើរការ អស់​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ ២០២០ ត្រូវបាន​ធ្វើ​ពិធី​បិទ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ភាវ សុ​វ​ទ្ធី អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព​តំណាង​ក្រសួង​បរិស្ថាន​។​

​លោក ភា​វ សុ​វ​ទ្ធី បានឲ្យដឹងថា រយៈពេល​៣​ថ្ងៃ​នៃ​អង្គ​សិក្ខាសាលា​គឺ​បាន​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន​និង​ជោគជ័យ​ដែល​មាន​សិក្ខាកាម​ចូលរួម​ជា​មន្ត្រី​អាជ្ញាធរ​ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​មកពី​ខេត្ត​ចំនួន​៤​គឺ​ខេត្ត​កំពត ព្រះសីហនុ តាកែវ និង​ខេត្ត​កែប​សរុប​ចំនួន​៩០​នាក់​។ គឺ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​សំខាន់ៗ​ពាក់ព័ន្ធ​បច្ចេកទេស​និង​លើកទឹកចិត្ត​អ្នក​អនុវត្តន៍​មុខងារ​វិស័យ​បរិស្ថាន​ឲ្យបាន​ទូលំទូលា​យ និង​សិក្សា​ស្វែងរក​បញ្ហា​ប្រឈម​ដំណោះស្រាយ​និង​សំណូមពរ​ក្នុង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្រុង​ស្រុក​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បាន​សម្ដែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​អង្គ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​ការអនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ពី​ក្រសួង​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ការងារ សំដៅ​រួមចំណែក​លើកកម្ពស់​សោភ័ណភាព​ក្រុង ស្រុក និង​គាំពារ​សុខមាលភាព​សាធារណៈ និង​ការរស់នៅ​ដោយ​ចីរភាព ស្រប​ទៅ​នឹង​គោលបំណង​ជា​ចម្បង​នៃ​ស្មារតី​អនុក្រឹត្យ​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ធានា​នូវ​សោភ័ណភាព និង​គាំពារ​សុខមាលភាព​សាធារណៈ និង​បរិស្ថាន​។​

​លោក ជាវ តា​យ ក៏​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នៃ​អង្គ​សិក្ខាសាលា​នេះ​ដែរ សិក្ខាកាម​ទាំងអស់ ពិតជា​នឹង​បាន​យល់​ច្បាស់​អំពី​គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្ត និង​បែបបទ​នីតិវិធី ដែល​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ក្នុងនាម​ជា​មន្ត្រី​សាធារណៈ មាន​កាតព្វកិច្ច​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​ដើម្បី​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច ចក្ខុវិស័យ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ