ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក សុខ ពេញវុ​ធ បាន​យក​អំណោយ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជូន​ដល់​មន្ដ្រីនគរបាល​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក ថ្ងៃ​ពុធ ១៣ កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១០,៣០​នាទី លោកស្រី​ឧត្តមសេនីយ៍ទោ សុឹម ផា​ណុំ តំណាង ឯកឧត្តម ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេាញ និង លោក​ទៀង ចន្ទ័​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ព្រមទាំង​លោកនាយ​នគរបាល​ប៉ុស្តិ៍​ទាំង​១១ និង លោក ចៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ បាន​ចុះ​សួរសុខទុក្ខ ដល់​មន្ត្រីនគរបាល​ចំនួន​០២​រូប នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣ និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ចុះ​ល្បាត​ទប់ស្កាត់ រក្សា​សុ​វត្តិភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ កាលពី​យប់ ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ​២០២០ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។​

​ជា​ការលើកទឹកចិត្ត លោកស្រី​ឧត្តមសេនីយ៍ទោ ស៊ឹម ផា​ណុំ បាន ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០,០០០​រៀល​, លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ឧបត្ថម្ភ ថវិកា​ចំនួន ១,៦០០,០០០​រៀល ព្រម​ទាំង​ថវិកា​ចូលរួម​របស់​អធិការនគរបាល​ខណ្ឌ​ដូនពេញ និង ប៉ុស្តិ៍​ទាំង​១១ សរុប​ចំនួន ៣,០០០,០០០​រៀល និង ថវិកា​លោក​ចៅសង្កាត់​ផ្សារ​ថ្មី​ទី​៣​ចំនួន ២០០,០០០​រៀល សម្រាប់​ចំណាយ​ផ្សេង​ក្នុងអំឡុងពេល​សម្រាក ព្យាបាល​ជម្ងឺ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ជាមួយគ្នា​នោះ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ