ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ពិធីដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​សឹង្ហ​បុរី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​សឹង្ហ​បុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា វិនិយោគគិន ពាណិជ្ជករ សហគ្រិន ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ផងដែរ​។​

​ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ខ្ញុំ​ពិតជា​បានឃើញ​ការស្ដារ​ឡើង​វិញ និង​ផ្លាស់ប្ដូរ​នៃ​ទីក្រុង​នេះ​តាមរយៈ​ការដឹកនាំ​ដោយ​មាន​សមត្ថភាព​របស់​ឯកឧត្តម គួច ចំរើន និង​ក្រុមការងារ ។ កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជា​ភ្ញៀវកិត្តិយស​នៅ​ស្ថានទូត​សឹង្ហ​បុរី យើង​បាន​បើក​បង្ហាញ​ផ្ទាំងគំនូរ​ទ្វេភាគី​ដែល​បង្កើត​រួមគ្នា​ដោយ​វិចិត្រករ​ជនជាតិខ្មែរ សញ្ជាតិ​កាណាដា លោក FONKI ដើម្បី​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រជាជាតិ និង​ប្រទេស​ទាំង​ពីរ​បង្កើត​ផ្ទាំងគំនូរ​ចំនួន ១១​ផ្ទាំង ក្នុង​កម្ម​វិធី​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ street Art Fest ដើម្បី​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​សឹង្ហ​បុរី និង​កម្ពុជា ផ្ទាំងគំនូរ​ត្រូវ​បាន​លក់ ហើយ​ទឹកប្រាក់ ៧០.០០០ ដុល្លា​អាមេរិក ដើម្បី​ឧបត្ថម្ភ​សម្រាប់​អង្គការ​ចំនួន​ពីរ គឺ​មូលនិធិ​កុមារ​កម្ពុជា និង​សិល្បៈ​អម​ត​: ។ ផ្ទាំងគំនូរ​ទ្វេរ​ភាគី​ត្រូវដាក់​បង្ហាញ​នៅក្រៅ​ស្ថានទូត​សឹង្ហ​បុរី នៅ​រាជធានី​ភ្នំពេញ ក្លាយ​ជា​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ​រំលឹក​អំពី​មិត្តភាព​ដ៏​យូរអង្វែង និង​នៅ​ច្រើន​វិស័យ​ផ្សេង​ទៀត​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី មានប្រសាសន៍​បន្ត​ថា នៅ​ចន្លោះ​ឆ្នាំ​២០១៨- ២០១៩ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​សិង្ហ​បុរី ការធ្វើ​ពាណិជ្ជកម្ម ការមកដល់​នៃ​ភ្ញៀវទេសចរ ការកសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ជាមួយ​ប្រទេស​កម្ពុជា បាន​កើន ឡើង​ខ្ពស់​ជាង​ពេល​ណា​ទាំងអស់​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ ៤,៨​ពាន់​លាន​ដុល្លា​អាមេរិក​នៅ​ឆ្នាំ ២០១៨ នឹង ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩​។ ប្រទេស​សឹង្ហ​បុរី ជា​អ្នក​វិនិយោគិន​ធំជាងគេ​លំដាប់​ទី​៤ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​ការវិនិយោគ​ចំនួន ២១៦​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ចុងឆ្នាំ​នេះ​មាន​គម្រោង​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវបាន​អនុវត្ត​។ ខ្ញុំ​យល់​ថា​ក្រុមហ៊ុន ហុង ឡៃ​ហួត គ្រុប លីមីត​ធី​ត បាន​វិនិយោគ​ជាង ១៧០​លាន​ដុល្លា​អាមេរិក ក្នុង​ការអភិវឌ្ឍ​អចលនទ្រព្យ វិស័យ​កសិកម្ម​នៅ​កម្ពុជា ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ខ្ញុំ ចំពោះ​ក្រុមហ៊ុន​សឹង្ហ​បុរី​នៅ​កម្ពុជា ដោយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​សកម្មភាព​របស់​ពួកគេ​ក្នុង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​- សឹង្ហ​បុរី និង​បើក​ដំណើរការ​ក្លឹប​ហាត់ប្រាណ D’Seaview Clubhouse ដោយ​ធ្វើ​ការកោតសរសើរ និង​អបអរ​ចំពោះ​ការសម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​នេះ​។ នេះ​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការជឿជាក់​របស់​អ្នកវិនិយោគទុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ ជំរុញ​កំណើន​សេដ្ឋកិច្ច​កាត់បន្ថយ​ភាពក្រីក្រ ជា​ពិសេស​បាន​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន ហុង ឡៃ​ហ៊ួត គ្រុប លីមីត​ធី​ត បាន​សម្ពោធ​ក្លឹប​ហាត់ប្រាណ (D’Seaview Clubhouse) មាន​អាង​ហែល​ទឹក អាង ទឹ​កក្តៅ និង​ទឹក​ត្រជាក់ កន្លែង​ហាត់ប្រាណ បន្ទប់​ហាត់​យូ​ហ្គា និង​រាំ ភោជនីយដ្ឋាន​ជប៉ុន ស៊ី​ហ្គា​បា កន្លែង​ស្ប៉ា ស្ទី​ម និង​សូ​ណា​។

​ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់​ថា​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ហាក់បី​មិនសូវ​ល្អ ដោយសារ​មាន​សកម្មភាព​ការវាយដំ និង​ការបាញ់បោះ​ក្នុង​ក្រុង​របស់​យើង ក្រោយ​ចប់​កម្មវិធី​នេះ ខ្ញុំ​នឹង​ដឹកនាំ​ចាត់វិធានការ​នានា​ពាក់ព័ន្ធ​ទៅនឹង​ស្ថាន ភាព​អាក្រក់​បែប​នេះ​។

​ក្នុងនាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ខ្ញុំ​ពិតជា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សន្តិសុខ​នៅ​ទីនេះ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​នឹង​ចាត់​វិធានការ​ជាក់ស្ដែង​ថែម​ទៀត​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​ដល់​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង​។ ពិតណាស់ថា​ការចាត់វិធានការ​វា​មាន​បញ្ហា​ខ្លះ​នឹង​ត្រូវ​កើតឡើង​នៅតាម​ទីកន្លែង​មាន​ភាពស្មុគស្មាញ​មួយចំនួន និង​ការធ្វើដំណើរ​នៅតាម​ដងផ្លូវ យ៉ាងណាក៏ដោយ​ក្នុង​ពេល​សមត្ថកិច្ច​របស់​យើង​ចុះ​ធ្វើ​ប្រតិបត្តិកា​រវា​ពិត​ជា​បងប្អូន​មិន​សប្បាយចិត្ត​វា​អាច​ប៉ះពាល់​ដល់​ការធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ដោយ​ចំណែក​ខ្លះ ដើម្បី​គ្រប់គ្រង​ការងារ​សន្តិសុខ​ឱ្យបាន​ល្អ​ឡើង​វិញ​កិច្ចការ​នេះ​ក៏​ជា​ដំណើរការ​គាំទ្រ​ដល់​ការវិនិយោគ និង​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​របស់​យើង​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ