ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង តម្លើង​ឋានន្តរ ស័ក្តិ​មន្ត្រី នគរបាលជាតិ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

– វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​បាន​នាំយក​អំណោយ របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ដិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

​ក្រុង​ប៉ោយប៉ែត ៖ នៅ​ព្រឹក ថ្ងៃ អង្គារ ១២ កើត ខែ អ​ស្សុជ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២០ នៅ​ទីបញ្ជាការដ្ឌាន វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ ៩១១ ឋិត​នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បានរៀបចំ ទទួល​ស្វាគមន៍ គណៈប្រតិភូ ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក​ស្នងការរង ជាច្រើនរូប បាន​ចូលរួម​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង តម្លើង​ឋានន្តរ ស័ក្តិ​មន្ត្រី នគរបាលជាតិ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​បាន​នាំយក​អំណោយ របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ដោ​យ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ទៅ​ចែកជូន កងកម្លាំង នគរបាលជាតិ នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ ៩១១ ។​

​កងកម្លាំង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ ប្រមាណ ៤០០ នាក់ មក​ពី​បញ្ជារ​ការដ្ឋាន​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង ៤ នៃ​ស្នងការដ្ឌាន​នគរបា​ល​ខេត្ត បន្ទាយមានជ័យ ។​

​នៅក្នុង​ឱកាស​ដ៏​មាន​តម្លៃ​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏បាន ពាំ​នាំយក​អំណោយ មួយចំនួន​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រគល់​ជូន​ដល់​កងកម្លាំង នគរបាល​យើង​ផងដែរ ដោយ​លោក​ស្នងការ​បាន សំណេះសំណាល ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ប្រកប​ដោយ​ភាព​ស្និទ​ស្នាល​បំផុត​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ដល់ កងកម្លាំង ទាំងអស់​ដែល​កន្លងមក បាន​យកចិត្តទុកដាក់ ខិតខំ​ការពារជាតិ​មាតុភូមិ បូរណភាព​ទឹកដី យ៉ាង​ល្អប្រសើរ​។​លោកស្នងការ​ក៏​បាន​ផ្តាំផ្ញើ​កម្លាំង​ទាំងអស់​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​និង​កាតព្វកិច្ច​របស់​ខ្លួន​កុំ​មាន​ការធ្វេសប្រហែស​ឡើយ ក្នុង​ការបង្ក្រាប​ទប់ស្កាត់​ទំនិញ និង ពលករ​ឆ្លងដែន​ខុសច្បាប់ ឲ្យមាន​ប្រសិទ្ធភាព​បំផុត ស្របតាម​បទបញ្ជា​របស់ ប្រមុខ​ថ្នាក់ដឹកនាំ​របស់​យើង​ក៏​ដូច​ជា​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ