ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​គណៈកម្មាធិការ ប្រតិបត្តិ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៨ កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​សាល​មហា​ស្រព​ខេត្តតាកែវ មាន​ការរៀបចំ​ពិធី ប្រកាស​ជា​ផ្លូវការ គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្តតាកែវ ក្រោម​អធិបតីភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធានកិត្តិយស សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្តតាកែវ ឯកឧត្ដម ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រតិបត្តិ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព ឯកឧត្តម អ៊ុល វណ្ណា តំណាង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ បាន​អញ្ជើញ​ប្រកាស លោក ហេង វុទ្ធី ជា​ប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្តតាកែវ និង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ខេត្ត ក្រុង ស្រុក ជាង ៣០០​នាក់ នៅ​ទូទាំង​ខេត្តតាកែវ ៕

Filed in: ព័ត៌មានជាតិ