ឧត្ដរមានជ័យ ÷ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ៧:០០នាទី លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្ត អមដំណើរដោយ លោកអធិការ, លោកអធិការរង, លោកចៅសង្កាត់, លោកនាយប៉ុស្តិរដ្ឋបាលទាំង៥ កងកម្លាំងអន្តរាគមន៍ក្រុងសំរោង និងប្រជាការពាភូមិ បានចូលរួម ធ្វើការលើកស្លាកក្លោងទ្វារ ប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល នៃអធិការដ្ឋាននគរបាលក្រុងសំរោង និង សំណេះសំណាល ជាមួយកងកំលាំង និងប្រជាការពារ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានថ្លែងអំណរគុណ និង កោតសសើរដល់កងកម្លាំងប៉ុស្តិ អន្តរាគមន៍ និងកម្លាំងប្រជាការពារភូមិ បានធ្វើការណែនាំអំពីតួនាទីភារកិច្ច វិន័យ០០៦ របស់កម្លាំងនគរបាលជាតិ, សិទ្ធិ និងតួនាទីភារកិច្ចរបស់ប្រជាការពារ ទាំងកម្លាំងនគរបាល និងប្រជាការពារ ត្រូវតែមានការសហការគ្នាល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរួមចំណែកក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
បន្ទាប់មក លោកឧត្តមសេនីយ៍ ស្នងការ បានចែកជូនថវិកាដល់កម្លាំងអន្តរាគមន៍ក្រុង ចំនួន *២៥០,០០០រៀល* និងប្រជាការពារចំនួន *២៥០,០០០រៀល* ផងដែរ។