ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន​កំពុង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តតាកែវ​)÷​ថ្មីៗ​នេះ​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ន​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន កំពុង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាងគំហុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ភ្នំ​ដិន បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន យ៉ាង​រលូន​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ​ព្រោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បណ្តោយ​ឲ្យ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដិ​ន បានឲ្យដឹងថា ក្រៅពី​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហូរ​ចូល​តាម​ច្រក​ភ្នំ​ដិន យ៉ាង​ពេញបន្ទុក​គឺ​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​គីមី និង​កាក​សំណល់​ផ្សេងៗ​ក៏​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​តាម​អំពើ​ចិត្ត​ដែរ​។

​ឈ្មួញ​ធំៗ​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រក​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ ចូល​ដល់​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​ចូល​ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​មាន​ការឃុបឃិត​ពី​មេ​គយ​ចល័ត​ក្នុង​ខេត្ត​ទាំង​២​នេះ​។

​ប្រភព​ស្និទ្ធ​នឹង​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន បានឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក កែវ ផាន ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​គ្មាន​ញញើត​អ្វីៗ​ទាំងអស់​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ពួក​គាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយ​ទៅ​វិញ​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ក្លែង​ប្រភេទ​និង​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ជា​បន្ទាន់​ផង​ដែរ​។

​ដោយសារ​ថា ករណី​លោក កែវ ផាន ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដិន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ចាត់វិធានការ​បង្ក្រាប​ច្រើន​លើក​មក​ហើយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ