ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ពិធី​បង្សុកូល​ឧទ្ទិស មហាកុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល និង​លោកជំទាវ ញ៉ែម សឿន ជា ស៊ីម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​សៅរ៍ ៩​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​២៦ ឆ្នាំ​២០២០ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោកជំទាវ ញ៉ែម សា​ខន សខេង ក្រុមគ្រួសារ​ខ្ញុំបាទ​ជា សុ​មេធី អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​ផ្តួចផ្តើម​រៀបចំ និង​ចូលរួម​ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​លោក​ពុក​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​អ្នក​ម្តាយ​លោក​ជំទាវ ញ៉ែម សឿន ជា ស៊ីម និង​ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាងមុខ ជា​ការគោរព ស្រឡាញ់ ដឹងគុណ និង​ចងចាំ​បុព្វបុរស ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​ឧត្តម​ប្រយោជន៍​ដល់​ប្រទេសជាតិ មាតុភូមិ​យើង ក្រោម​អធិបតីភាព លោកជំទាវ ញ៉ែម សា​ខន សខេង ដែល​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​ព្រះ​ពោធិសត្វ​គីរីរម្យ​(​វត្ត​ថ្មី​) ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​វត្ត​មហាវ័ន​គីរីរម្យ​ចាស់ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។​

​ក្នុង​ពិធីបុណ្យ​នេះដែរ ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​សហការី ព្រមទាំង​លោក​អភិបាលរង​ខេត្ត​ព្រៃវែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង និង​សហការី​សាលាខេត្ត​ព្រៃវែង​មួយចំនួន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ