ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​ខេត្ត​ឧត្តរមានជ័យ ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ស្នងការរង​ម្នាក់ ដែល​ភរិយា​កំពុង​មាន​ជំងឺ​ធ្ងន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​នគ​របាល​ខេត្ត រួមជាមួយ​លោក ស្នងការរង នាយការិយាល័យ បាន​អញ្ជើញ​ចុះ​សួរ សុខទុក្ខ​ដល់​គ្រួសារ​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ដែល​មាន​ភរិយា​ឈ្មោះ តាន់ យ៉ាដា អាយុ​៥៧​ឆ្នាំ មាន​ជំងឺ​ទឹកនោម​ផ្អែម លើសឈាម និង​ស្រុញ​ឆ្អឹងខ្នង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​នាំនូវ​ផ្លែឈើ​, ទឹកដោះគោឆៅ​, ទឹក​ត្រចៀកកាំ និង​ថវិការ​ចំនួន​១០០​ដុល្លារ​ផង​ដែរ ប្រគល់ជូន​ក្រុមគ្រួសារ​របស់​លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង​។​

​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា បាន​ថ្លែងថា កាយវិការ​ប្រកបដោយ​ព្រហ្មវិហា​ធម៌ របស់​ថ្នាក់​នាំ​ចំពោះ​កូនចៅ បាន​ធ្វើឲ្យ​ក្រុម​គ្រួសារ​លោក​មាន​សេ​ក្តីរីករាយ​ក្រៃលែង និង​សូម​ថ្លែង​អំណរ​គុណ​លោក ស្នងការ និង​សូម​គោរព​ជូន​ពរ​សូម​លោក​មាន​សុខភាព​ល្អ​កំលាំង​មាំមួន​ជោគជយ័​ក្នុង​ការងារ​ដឹកនាំ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ផ្តាំ​សួរសុខទុក្ខ​ពី​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ដែល​តែងតែ​គិតគូ​ពី​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទូទាំងប្រទេស ៕

Filed in: ព័ត៌មានជាតិ