ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ ស្ដារ​ប្រឡាយ​នៅ​មុខ​ស្ថានីយ​បូមទឹក ទួលគោក​ទី​២ ដើម្បី​ពន្លឿន​ការរំដោះ​ទឹក លិចលង់​នៅ​រដូវវស្សា​នេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ ស្ដារ​ប្រឡាយ​នៅ​មុខ​ស្ថានីយ​បូមទឹក ទួលគោក​ទី​២ ដើម្បី​ពន្លឿន​ការរំដោះ​ទឹក​លិចលង់​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ ខណៈ​សំណង់​ស្ថានីយ​ទួលគោក​ទី​២​ត្រូវបាន​សាងសង់​រួចរាល់​ហើយ​នោះ ។

​លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ចុះ​គ្រឿងចក្រ​ជា​បន្ទាន់​បន្ទាប់​ពី​ភ្លៀង​ប៉ុន្មាន​មេ​ជាប់ៗ​គ្នា​ធ្វើឲ្យ​ជំនន់​ទឹកភ្លៀង លិច​នៅ​តំបន់​បឹង​កក់​ទី​១, បឹង​កក់​ទី​២ និង​ទី​៣​ជាច្រើន​ម៉ោង​ទម្រាំ​នឹង​ស្រក​ទៅវិញ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

​លោក​បាន​បញ្ជា​បែបនេះ ខណៈ​ដែល​លោក​ដឹកនាំ​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ប្រឡាយ​លូ និង​ស្ថានីយ​បូមទឹក​ទួលគោក​ទី​២ នា​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០២០ នៅក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ លោក​អភិបាល​ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​រាជធានី​ភ្នំពេញ ដោយបាន កសាង​បណ្តាញ​លូ​ជាច្រើន​ខ្សែ ពិសេស​ថែមទៀត​នោះ គឺ​ការកសាង​ស្ថានីយ​បូម​ទឹកធំៗ​ជាច្រើន​កន្លែង​ដែល​មាន​សមត្ថភាព​បូម​ទឹក​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើនឡើង​៣​ដង​បើ​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ៗ ។​

​ជាក់ស្តែង​សម្រាប់​ថ្ងៃនេះ ដើម្បី​ជំរុញ​ការងារ​ខាងលើ​ឲ្យបាន​ល្អ​និង​ទាន់​ពេលវេលា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ ស្ថានីយ​ទួលគោក​ទី​២ ដើម្បី​ឲ្យ​មន្ដ្រី​ជំនាញ​ចុះ​កាយ ស្ដារ​ប្រឡាយ ក្នុង​បំណង​រំដោះ​ការលិចលង់​នៅ​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ទួលគោក​និង​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ជា​ដើម ។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​ក៏ បាន​ណែនាំ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជំរុញ​លើក​គម្រោង​ការស្ថាបនា​បុក​ស៊ី​ផាយ និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២ ដើម្បី​រំដោះ​ការលិចលង់ ដោយ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ឲ្យបាន​ឆាប់ ពោលគឺ​អាច​ចាប់ផ្តើម​ឲ្យ​លឿន​កាន់តែ​ល្អ ។​

​លោក​ឃួង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ​មើល​ផ្លូវ លូ កន្លែង​ណា​ដែល​លិច តិច​ឬ​ច្រើន ដើម្បី​រក​ដំណោះស្រាយ​ពី​ការលិចលង់​នេះ មិន​ត្រូវ​ដេក​ឱប​ពង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះទេ ។

​មានន័យ​ថា កន្លែង​ណា​ដែល​មាន​លូ​ស្ទះ​មិន​ដំណើរការ យើង​ចាប់ផ្តើម​ស្តារ​ភ្លាម​តែម្តង​។ ការស្ថាបនា​បុក​ស៊ីផា​យ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២​នេះ តាម​គម្រោង​មាន​តួ​ប្រឡាយ​ទំហំ​១៣​ម៉ែត្រ​និង​ផ្លូវ​នៅ​ជាប់​មាត់ ប្រឡាយ​ទំហំ​៥​ម៉ែត្រ​។ ចំណែក​កំណាត់​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ​លេខ​៧០(​ទំនប់ទួលគោក​) ដល់ ផ្លូវ​R 10 ក៏​នឹង​ត្រូវ​ស្ថាបនា​ជំនួស​ផ្លូវ​រថភ្លើង​ទំហំ​ទទឹង​១០​ម៉ែត្រ​ផង​ដែរ ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា ក្រោយ​ពី​ស្ថាបនា​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២​នេះ​រួច​តំបន់​មួយចំនួន​ដែល​ធ្លាប់​លិចលង់​នៅ​តំបន់​សង្កាត់​បឹងកក់​ទី​១ ទី​២ ទី​៣​ខណ្ឌ​ទួលគោក និង​នៅ​សង្កាត់ ស្រះចក​ខណ្ឌ​ដូនពេញ នឹង​លែង​ទទួលរង​ការលិចលង់​ទៀតហើយ​។​

​សូមបញ្ជាក់​ថា​៖ ស្ថានីយ​បូមទឹក​ទួលគោក​ទី​២​នេះ ត្រូវបាន​បំពាក់​ម៉ូទ័រ​បូមទឹក​ចំនួន​៥​គ្រឿង ដែលមាន សមត្ថភាព​បូម​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី​បន្ត​ទៅ​ប្រឡាយ​អូរ​បាក់​ទូក ដោយ​ចាប់ពី​ផ្លូវ​ទំនប់​៧០​រហូត​ដល់​ផ្លូវ​បុរី​ទួល​សង្កែ ប្រវែង​៣៧០០​ម៉ែត្រ ទទឹង​ចាប់ពី​១០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ បច្ចុប្បន្ន​នេះ​ត្រូវបាន​ស្ថាបនា​រួចរាល់​អាច​រំដោះ​ទឹក​ចេញ​ពី​តំបន់​ទួលគោក តំបន់​ស្រះចក ខណ្ឌដូនពេញ និង​តំបន់​ទួល​សង្កែ ឬ​អាច​និយាយបាន​ថា អាច​រំដោះ​ទឹក​ពី​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​តែម្តង​៕

Filed in: ព័ត៌មានជាតិ