ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

“​យើង​រួម​គ្នា​ដើម្បី​ទីក្រុង​ស្អាត និង​មាន​សោភ័ណ្ឌភាព​ល្អ “

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​សៅរ៍ ៩​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ០៧,៣០​នាទី​ព្រឹក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ភរិយា បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចូលរួម​យុទ្ធនាការ​បោសសម្អាត និង ធ្វើ​អនាម័យ​តាម​តា​បណ្តោយ​ច្រាំងទន្លេ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ

​យុទ្ធនាការ​នេះ​មាន​ការចូលរួម​ពី ឯកឧត្តម ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ លោក ហ៊ួត ឫទ្ធី ប្រធាន​នាយកដ្ឋាន​គាំពារ និង​ប្រលងប្រណាំង​ទីក្រុង​ស្អាត លោកស្រី​តំណាង​ក្រសួង​បរិស្ថាន គណៈ​អភិបាលខណ្ឌ​ដូនពេញ គណៈនាយក​រដ្ឋបាល មន្ត្រី​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់ និង ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​១១ ទី​រួម​ផ្សារ​ទាំង​៣ កម្លាំង​ប្រជា​ការពារ​ខណ្ឌ ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ និង​បងប្អូន​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី សរុប​ប្រមាណ ៥០០​នាក់ ។​

​គោលបំណង​នៃ​យុទ្ធនាការ​សម្អាត និង ធ្វើ​អនាម័យ​នាពេលនេះ គឺ​ចង់​បង្ហាញ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក លេង​កម្សាន្ត នៅ​តំបន់​សួនច្បារ​ច្រាំងទន្លេ​នេះ ត្រូវ​ចេះ​ស្រលាញ់​បរិស្ថាន ចេះ​ទុកដាក់​សម្រាម​អោយបាន​ត្រឹមត្រូវ និង មិន​ត្រូវ​ចោល​សំរាម ពាសវាល​ពាសកាល​នៅតាម​ទីសាធារណៈ​ផ្សេងៗ ឬ​ក្រៅ​ធុងសំរាម​នោះ​ទេ និង​ត្រូវ​ចូលរួម​លើក​កម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន ជុំវិញខ្លួន យើង​អោយ​កាន់តែ​ល្អប្រសើរ​ឡើង ៕

Filed in: ព័ត៌មានជាតិ