ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​ការរៀបចំ​ផែនការ​បែងចែក​តំបន់​ប្រើប្រាស់​ឆ្នេរសមុទ្រ​ខេត្តកំពត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ លោក នៃ គង់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គម្រោង ICM តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​ការរៀបចំ​ផែនការ​បែងចែក​តំបន់​ប្រើប្រាស់​ឆ្នេរសមុទ្រ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ អភិបាល​ក្រុង​ស្រុក លោក​មេឃុំ​ចៅសង្កាត់​ពាក់ព័ន្ធ តំណាង​សហគមន៍​នេសាទ តំណាង​សហគមន៍​ការពារ​ព្រៃកោងកាង តំណាង​កំពង់ផែ​វិញ​ហួរ កំពង់ផែ​គ្រី​ស្តាល់​រ៉ាយ តំណាង​កំពង់ផែ​ទ្រី​ភាព មន្ត្រី​ជំនាញ និង​ទីប្រឹក្សា​សរុប​ចំនួន ១០០​នាក់​។ សិក្ខាសាលា​នេះ​រៀបចំ​ដោយ​ការិយាល័យ​គ្រប់គ្រង​តំបន់ឆ្នេរ​ខេត្តកំពត និង​គាំទ្រ​ថវិកា​ដោយ​អង្គការ PEMSEA​។

​នៅក្នុង​ឱកាស​នេះ​ដែរ លោក នៃ គង់ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ខេត្ត​កំពត​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​បួន​ជាប់​មាត់សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ឆ្នេរសមុទ្រ​ប្រវែង ៦៦,៥០​គម ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​សកម្មភាព​សេដ្ឋកិច្ច​យ៉ាង​មមាញឹក ដូចជា​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់ឧស្សាហកម្ម និង​វារីវប្បកម្ម​សមុទ្រ ជាដើម ។​ល​។ ប៉ុន្តែ​សកម្មភាព​ទាំងនេះ​នៅ​មាន​បញ្ហា​ប្រឈម​កើតឡើង​ជារឿយៗ​ចំពោះ​ការប្រើប្រាស់​តំបន់​ទាំងនោះ ដោយសារតែ​មាន​ការខ្វែង​គំនិត​គ្នា រវាង​ការអភិវឌ្ឍន៍​និង​ការអភិរក្ស ដូចនេះ ការរៀបចំ​បែក​ចែក​ប្រើប្រាស់​តំបន់ឆ្នេរ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​និង​ការអភិរក្ស​តំបន់ឆ្នេរ​ខេត្តកំពត នឹង​កាត់បន្ថយ​នូវ​វិវាទ​ទាំងឡាយ​ដែល​បណ្ដាល​មកពី​ការប្រើប្រាស់ និង​រក្សាបាន​នូវ​ការអភិរក្ស​ធនធាន​សមុទ្រ​ប្រកបដោយ​ចីរភាព ។ ផែនការ​បែងចែក​ប្រើប្រាស់​តំបន់ឆ្នេរ​ធ្វើឲ្យ​មាន​ការទាក់ទាញ​វិនិយោគិ​ន មក​វិនិយោគ​នៅតាម​តំបន់ឆ្នេរ​បន្ថែមទៀត ព្រោះ​ជា​ផែនទី​បង្ហាញផ្លូវ​ដល់​ពួកគាត់​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​តំបន់​ត្រឹមត្រូវ​និង​មាន​សុខដុម​នីយកម្ម​គ្រប់ភាគី​ពាក់ព័ន្ធ​។

​ជា​ចុងក្រោយ លោក​អភិបាលរង​ខេត្ត​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​នៅ​ក្នុង​ការពិភាក្សា ផ្ដល់យោបល់ ចែករំលែក​បទពិសោធ​ន៍​ដែល​ខ្លួន​កំពុងតែជួបប្រទះ​ជាក់ស្ដែង​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ជា​ធាតុ​ចូល​យ៉ាង​សំខាន់​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ