ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា លើ​ឪពុក​ម្តាយបង្កើត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ ដោយ​ការបំផ្លាញ​ទ្រព្យសម្បត្តិ និង​បាន​យក​កាំបិតប៉័ងតោ​រក​កាប់​សម្លាប់​ឪពុក​ម្តាយ​ខ្លួនឯង​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១៖៣០​នាទី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៧៣ ក្រុមទី​៣ ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​មាន​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​១៧៣ ក្រុមទី​៣ ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សំ សំណាង ជា​មនុស្ស​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ថែមទាំង​ធ្លាប់​បាន​បំផ្លិចបំផ្លាញ និង​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​គ្រួសារ​យកទៅលក់ ដើម្បី​យក​លុយ​ទៅ​ទិញ​ថ្នាំញៀន​ប្រើប្រាស់ និង​តែងតែ​មក​រករឿង​ក្រុម​គ្រួសារ​ម្តង​ហើយ​ម្តងទៀត ថែមទាំង​បាន​គំរាមកំហែង​ថា នឹង​កាប់សម្លាប់​អ្នក​នៅ​ក្នុង​ផ្ទះ​ចោល​ទាំងអស់​។​

​ជាក់ស្តែង នៅវេលា​ម៉ោង​១១៖៣០​នាទី ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​ខាងលើ​បាន​មក​រករឿង​អុកឡុក​ក្នុង​ផ្ទះ ព្រមទាំង​បាន យក​កាំបិតប៉័ងតោ​គំរាម រក​កាប់​សម្លាប់​ឪពុកម្តាយ​ខ្លួន​ផង​ដែរ តែ​ត្រូវបាន​បងប្អូន​ជួយ​ចាប់​ឃាត់​បំបែក​ទាន់ ឃើញ​ដូចនេះ​ទើប​ម្តាយបង្កើត​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ពៅ​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។​

​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា រូប​ខ្លួន និង​ក្រុមគ្រួសារ ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា​ជារឿយៗ ហើយ​ពិត​ជា​បាន​យក​កាំបិតប៉័ងតោ​គំរាម​អ្នក​នៅ​ក្នុង​គ្រួសារ ពិតប្រាកដ​មែន ហើយ​កន្លងមក​ខ្លួន​តែងតែ​បង្ក​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ