ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កិច្ចប្រជុំ​ត្រួតពិនិត្យ សភាពការណ៍ លទ្ធផល​ការងារ​រយះពេល​៩​ខែ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ សភាពការណ៍ លទ្ធផល​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ អធិការ អធិការរង​នគរបាល​ក្រុង ស្រុក​ទាំង​២ ប្រធាន អនុប្រធាន​ក្រុមចំរុះ​នគរបាល​ខេត្ត​គ្រប់​ក្រុម ប្រធាន អនុប្រធាន​ក្រុម​អន្តរាគមន៍​ទាំង​៣​ក្រុម និង​នាយ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥ ឃុំ សង្កាត់ ដែល​មាន​សមាសភាព​ចំនួន​103​នាក់​។​

​តាម​របាយការណ៍ ការងារ​រយ​:​ពេល​៩​ខែ របស់​នាយ​ការិយាល័យ​សរុប​ផែនការ បានឱ្យដឹងថា សភាពការណ៍​រួមមាន​ស្ថិរភាព​ល្អ​លើ​គ្រប់ផ្នែក គ្រប់​វិស័យ ពិសេស​គឺ​បាន​រួមចំណែក​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ និង​ការពារ​ព្រឹត្តិការណ៍​ផ្សេងៗ ដែល​ពិធី​ខាងលើ​មាន​ប្រជាជន​ចូលរួម​រាប់​មុឺន​នាក់ ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​ហើយ​អង្គប្រជុំ​ក៏​បាន​ស្តាប់​ការចូលរួម​យោបល់​ពី​សមាជិក​អង្គប្រជុំ អំពី​វឌ្ឍនភាព​ការងារ​របស់​ខ្លួន​ផងដែរ​។​

​មានប្រសាសន៍​បូកសរុប​អង្គប្រជុំ​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​សំដែង​ក្តី​អំណរសាទរ​ចំពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​កន្លងមក និង​បាន​ផ្តល់​មតិ​មួយចំនួន​ជុំវិញ វិធានការ ពង្រឹង​សន្តិសុខ សណ្តាប់​សាធារណៈ សុវត្ថិភាព​សង្គម ក្តាប់​សភាពការណ៍ ការ​បំផុស​ចលនា​មហាជន បង្ការ​ទប់ស្កាត់​ការ​បំផុស​អូសទាញ​ខុសច្បាប់​ពី​ក្រុមប្រឆាំង​ក្រៅច្បាប់ បង្ការ​ការប៉ុនប៉ង​បង្កចលាចល​សង្គម ការពារ​ឱ្យបាន​ដាច់ខាត​សន្តិភាព ស្ថេរភាព ដែល​កំពុង​មាន​សព្វថ្ងៃ​។​

​បន្ថែម​ពី​នេះ​ត្រូវ​ពង្រឹង​វិធានការ​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ថយ​ចុះ​នៅ​កំរិត​ជា​អប្បបរមា ការជំរុញ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ការគ្រប់គ្រង​ការ​ស្នាក់នៅ​ជនបរទេស ការគ្រប់គ្រង​វត្ត​មាន​កម្លាំង​ប្រ​ថ្ងៃ ប្រចាំ​វេន​ដើម្បី​ធានា​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​បាន​ប្រគល់​ឱ្យ​បាន​ល្អ​ជា​វិជ្ជមាន​ជា​បន្ត​ទៀត​។

​លោកស្នងការ ក៏​បាន​សង្កត់ធ្ងន់​ឱ្យ​មន្ត្រី​ដឹកនាំ និង​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង​វិន័យ​ផ្ទាល់ខ្លួន​ដើម្បី​ក្លាយទៅជា​មន្ត្រី​គំរូ មាន​របៀបរបប​ការងារ​ល្អ ឆ្លើយតបបាន​សំណូមពរ​ការងារ​បច្ចុប្បន្ន​នេះ​។ ទន្ទឹម​នោះ​លោកស្នងការ ក៏​បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ត្រូវ​បន្ត​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​វិធានការ បង្ការ​ការរីក​រាលដាល​វីរុស​កូវី​ដ​-១៩ ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ ក៏ដូចជា​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ