ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អំណោយ​កាកបាទក្រហម និង​ស្ពានបេតុង​មួយកន្លែង​ត្រូវបាន​ប្រគល់​ជូន​ពលរដ្ឋ​ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​បង្ក​ឲ្យ​ខូចខាត និង​រលំ​ផ្ទះ​សំបែង ចំនួន​២២​គ្រួសារ នៅក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​។ ស្របពេល​ជាមួយគ្នានេះ​ដែរ​ស្ពានបេតុង​មួយ​កន្លែង​ទៀត ត្រូវបាន​ក្រុម​ការងារ​ស្រុក​ទឹកឈូ ឧបត្ថម្ភ​ថវិកា​សាងសង់​ជូន​ពលរដ្ឋ​ប្រើប្រាស់​ផង​ដែរ កាលពី​ថ្ងៃ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០​។

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន លោក អុឹង ឆាយ អភិបាលរង​ខេត្ត ត​តំណាង​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម​ពី​សមាជិក​សាខា អនុសាខា និង​មន្ត្រី​ស្ម័គ្រចិត្ត​កាកបាទក្រហម​ថ្នាក់មូលដ្ឋាន ដោយ​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ផ្តល់ជូន​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ និង​ប៉ើង​ដំបូល ចំនួន​២២​គ្រួសារ នៅក្នុង​ភូមិ​ចំនួន​៣ គឺ​នៅ​ភូមិ​កំពង់​នង់​ចំនួន​១៩ គ្រួសារ ភូមិ​កំពង់​ត្នោត​១​គ្រួសារ និង​ភូមិ​កូន​សត្វ​ចំនួន​២​គ្រួសារ (​រលំ​ផ្ទះ​ទាំងស្រុង​១​គ្រួសារ​)​។​

​លោក អ៊ឹង ឆាយ បាន​សំដែង​ការចូលរួម​សោកស្ដាយ ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ព្រមទាំង​បាន​ពាំនាំ​ការសួរសុខទុក្ខ​របស់​ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​ក្នុងឱកាស​នោះ​លោក​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​រងគ្រោះ សូម​កុំ​អស់សង្ឃឹម ត្រូវខិតខំ​បង្កបង្កើន​ផល​កសិកម្ម ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ហើយ​យើង​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ពិសេស​អនុវត្ត​នូវ​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​កុំឲ្យ​រីក​រាលដាល​។

​ចំពោះ​អំណោយ​កាកបាទ​ក្រហម ផ្ដល់​ជូន​គ្រួសារ​រងគ្រោះ​ទាំង ២២​គ្រួសារ​នៅ​ពេល​នេះ ក្នុង​មួយ​គ្រួសារ​អង្ករ​២៥​គី​ឡូ មី​១​កេះ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា​ចំនួន​៩ ម៉ឺន​រៀល សម្រាប់​២១​គ្រួសារ និង​មួយ​គ្រួសារ​ដែល​រលំ​ផ្ទះ​ចំនួន​១៥​ម៉ឺន​រៀល​។​ដោយឡែក លោក អុឹង ឆាយ បាន​ជួយ​កសាង​ផ្ទះ​ដល់​ស្ត្រី​រងគ្រោះ​រលំ​ផ្ទះ​ទាំងស្រុង​នោះ​ឡើង​វិញ​ផង​ដែរ​។

​ក្រោយ​ប្រគល់​ជូន​អំណោយ​កាកបាទ​ក្រហម លោក អ៊ឹង ឆាយ បាន​បន្តដំណើរ ទៅពិនិត្យ​ស្ពាន និង​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ជួយ​ការសាងសង់​ស្ពាន​បេតុង​មួយកន្លែង សម្រាប់​ឆ្លើយតប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ស្ពាន​នេះ​មាន​ប្រវែង​១២ ម៉ែត្រ ទទឹង​៤​ម៉ែត ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ធ្វើដំណើរ​ឆ្លងកាត់​និង​ដឹក​កសិផល​ពលរដ្ឋ​នៅ​តំបន់​នោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ