ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្តូប​សមិទ្ធផល​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅ​វិមាន​ឈ្នះ​ឈ្នះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ពស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្តូប​សមិទ្ធផល​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការ​រង​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុ​ឡេង អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​ហិរញ្ញកិច្ច និង នាយ នាយរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មានប្រសាសន៍ថា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ធ្វើអោយ​កម្ពុជា​មាន​សុខសន្តិភាព រួចផុត​ពី​សង្គ្រាម ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខដុមរមនា​ទទួលបាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ មានប្រសាសន៍​ទៀត​ថា ស្តូប​វិមាន​ឈ្នះ​ឈ្នះ ជា​សក្ខីភាព​សម្រាប់​អ្នកជំនាន់ក្រោយ​ស្តាប់ និង​យក​គំរូ​សម្រាប់​អនុវត្ត​បន្ត​។ ដោយឡែក​ស្តូប​សមិទ្ធផល​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម គឺ​ចង់​បង្ហាញ​អោយឃើញ​ពី​ការសហការ​គ្នា​រវាង​ក​ង​កម្លាំង​នគរបាល​ជាតិ និង​កងកម្លាំង​រាជ​អាវុធហត្ថ​ក្នុង​ការការពារ​សុវត្ថិភាព សន្តិសុខ និង​សណ្តា​ប់ធា្ន​ប់​សាធារណៈ ក្នុងនោះ​កងកម្លាំង​នគរបាល​ជាតិ​ជា​ស្នូល រីឯ​កងកម្លាំង​រាជ​អាវុធហត្ថ​ជា​កម្លាំង​អន្តរាគមន៍​មួយ​ដែល​មិន​អាច​ខ្វះ​បាន ទើប​ធ្វើអោយ​ទទួល​ជោគជ័យ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន គូសបញ្ជាក់ថា «​ស្តូប​នេះ​តំណាង​អោយ​សន្តិសុខ សុវត្ថិភាព​សង្គម ដែល​មាន​កងកម្លាំង​ទាំង​ពីរ​ស្នូល និង​ជា​ប្រតិបត្តិ​ករ​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល​។ ស្តូប​នេះ​តំណាងអោយ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​ការពារ​រាជរដ្ឋាភិបាល មិន​អាច​មាន​បុគ្គល​ណា ឬ​ក្រុម​ណា​មក​បំផ្លិចបំផ្លាញ​សន្តិភាព​បាន​ទេ ។ ស្តូប​នេះ​ជា​សក្ខីភាព​តំណាងអោយ​សាមគ្គីភាព ការចែករំលែក និង​ការទទួលខុសត្រូវ នៃ​កម្លាំង​អនុវត្ត​ច្បាប់ ដែល​មោះមុត​ការពារ​រាជរដ្ឋាភិបាល គ្មាន​កម្លាំង​ណា គ្មាន​បុគ្គ​ណា​មក​ដណ្តើម​សន្តិភាព​ពី​យើង​បាន​ទេ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឧបត្ថម្ភ​ដល់​វិស្វកម្ម​កងរាជអាវុធហត្ថ ១០​លាន​រៀល វិស្វកម្ម​នគរបាល ១០​លាន​រៀល និង​វិស្វកម្ម​វិមាន​ឈ្នះ​ឈ្នះ ១០​លាន​រៀល​។​

​យោងតាម​របាយការណ៍ និង​គំរូ​ប្លង់ របស់លោក​វរសេនីយ៍ឯក គង់ សុធា នាយករង​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល បានឲ្យដឹងថា នគរបាលជាតិ និង​កងរាជអាវុធហត្ថ បាន​សហការ​រៀបចំ​ប្លង់​សម្រាប់​សាងសង់​សួន​សមិទ្ធផល​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដោយ​មាន​រចនាបទ និង​ទស្សនាទាន ដូចខាងក្រោម ៖
១-​រូប​ស្តូប​ទាំងមូល​បែរ​ទៅរក​វិមាន​ឈ្នះ​ឈ្នះ តំណាងឲ្យ «​ទស្សនវិស័យ​រួម​របស់​នគរបាល​ជាតិ​និង​កងរាជអាវុធហត្ថ ក្នុង​កិច្ចសហការ​សា​មគី្គ មូលមតិ​ជា​ធ្លុង​មួយ ស្រប​ជាមួយនឹង​គោលនយោបាយ កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​នានា​ជាមួយនឹង​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ក្រសួង​ការពារជាតិ និង​រាជរដ្ឋាភិបាល ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
២-​តួ​ស្តូប​មាន​បាត​មាន​ទំហំ ១០១,០០៥​ម៉ែត្រការ៉េ , មាន​កម្ពស់​សរុប ៩,៤៥​ម៉ែត្រ ដែល​មាន​សំណង់​លើ​ផ្ទៃ​បាត​សរុប ៤៤៤ ម៉ែត្រការ៉េ សង់​នៅលើ​ផ្ទៃដី​សរុប ៦៩៨,៨១​ម៉ែត្រការ៉េ ។​
៣-​ខឿន​តួ​ស្តូប​ទាំងមូល មាន​រាង្គ​បួន​ជ្រុង​ទំហំ ៤៦,២៥​ម៉ែត្រការ៉េ មាន​កម្ពស់ ០,៩០​ម៉ែត្រ មាន​ជណ្តើរ​ឡើង​ចំនួន​បួន ដែល​ជណ្តើរ​នី​មួយៗ ទំហំ ២,៥​ម៉ែត្រ និង​មាន​ចំនួន​៧​កាំ តំណាង​ឲ្យ​ថ្ងៃ ៧​មករា ។​
៤-​មាន​ស្តូប​ចំ​កណ្តាល​មាន​កម្ពស់ ៨,៥៥​ម៉ែត្រ ទំហំ​បាត ១០,២៤​ម៉ែត្រ ពីក្រោម​ដល់​លើ បែងចែក​ចេញ​ជា​៣​ថ្នាក់ ។ នៅក្នុង​ខឿន​សួនច្បារ​ដាំ​ដើមឈើ​ចំនួន​២០​ដើម និង​ដាំ​ដើម​ទ្រយឹង តំណាងឲ្យ «​ថ្ងៃទី​២០» ដែល​ជា​ថ្ងៃ​សម្តេច​តេ​ជោយក​អាយុជីវិ​ត​ធ្វើ​ជា​ដើមទុន និង​មាន​បង្គោល​ធ្វើ​ពី​ថ្មភក់​កម្ពស់ ១,៥​ម៉ែត្រ សរុប​ចំនួន​១២​បង្គោល ព័ទ្ធជុំវិញ តំណាងឲ្យ «១២​ខែ​ក្នុង​១​ឆ្នាំ​» ដែល​ស្ថាប័ន​ទាំង​២​បំពេញ​កិច្ច​ការងារ​មិន​ថា​យប់​ថ្ងៃ ទោះបី​កាលៈទេសៈ​ណា​ក៏​ដោយ ខិតខំ​ប្រឹងប្រែង ពុះពារ​គ្រប់​ឧបសគ្គ​នានា លះបង់​កម្លាំងកាយ កម្លាំងចិត្ត ទាំង​អាយុជីវិត ដើម្បី​សម្រេចបាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​គោលដៅ​បម្រើ​ការពារ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

​សូម​សម្រាប​ថា ការងារ​សាងសង់​គ្រឿង​បង្គំ​សំណង់​នេះ សម្រេច​លទ្ធផល​បាន ៩៥% គឺ​ការងារ​សង់​ចាក់គ្រឹះ និង​ប្រាង្គ​របស់​ស្តូប ហើយ​នឹង​បំពាក់​ក្បាច់​ផ្កា​ភ្ញី រចនាបទ និង​ចាក់ពុម្ព​ដាក់​រូបសំណាក​ស្ពាន់​របស់​នគរបាល​ជាមួយ​កងរាជអាវុធហត្ថ​នៅលើ​កំពូល​ទៀត ហើយ​នឹង​អាច​បញ្ចប់​នា​ចុង​ខែវិចិ្ឆកា ឆ្នាំ​២០២០​នេះ​៕

Filed in: ព័ត៌មានជាតិ