ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី​MlYAHARAAi​ជា​អនុប្រធាន​អង្គការ​JlCA ប្រចាំ​ង​កម្ពុជា និង​សហការី​ដើម្បី​សម្ដែង​ការគួរសម និង​រាយការណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​អង្គារ ៥​កើត ខែ អ​ស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី MIYAHARA Ai ជា​អនុប្រធាន​អង្គការ JICA ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​សម្តែង​ការគួរសម និង​រាយការណ៍​។

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី តាមរយ​:​លោកស្រី បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយ​:​អង្គការ JICA ដែល​បាន​ជួយ​កសាង និង​អភិវឌ្ឍ​កម្ពុជា​រហូតមក​ទល់​បច្ចុប្បន្ន ក្នុងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ជួយ​ដល់​ការ​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ ហើយ​ជាពិសេស​នោះ​គឺ​វិស័យ​កសិកម្ម​ផងដែរ​មាន​ជាអាទិ៍​៖ ការជួយ​រៀបចំ​ប្រព័ន្ធ​ព័ត៌មាន និង​យុទ្ធសាស្ត្រ​ទីផ្សារ ការបង្កើន​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​ដល់​អ្នក​ផលិត ឬ​សហគមន៍ បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល ការគ្រប់គ្រង​គុណភាព​លើ​ប្រព័ន្ធ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ប្រព័ន្ធ​ទីផ្សា​របោះ ឬ​លក់ដុំ និង​ជា​ពិសេស​សមត្ថភាព​មន្ទី​រ​ពិសោធន៍ មន្ទីរពិសោធន៍​គុណភាព និង​សុវត្ថិភាព​បន្លែ ហើយ​ថ្មីៗ​នេះ​ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយ​ក្រសួង​ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា​ទាំងអស់នេះ វា​បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង កែប្រែ​កម្រិតជីវភាព បង្កើន​បរិមាណ​ផលិត ក្នុងនោះ​មាន​វារីវប្បកម្ម សាក​វប្បកម្ម ការ​ចិញ្ចឹមសត្វ និង​ដំណាំ​ស្រូវ​។

​លើសពីនេះ វិស័យ​កសិកម្ម​កំពុងតែ​ពង្រីក​សក្តានុពល​ផលិត​តាមរយ​:​ការធ្វើ​ទំនើបកម្ម​កសិកម្ម ដោយ​ប​ច្ចូល​នូវ​បច្ចេកវិទ្យា​សមស្រប ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន្ន និង​នវានុវត្តន៍ សំដៅ​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង ២០៥០ និង​ជា​ពិសេស​ឈាន​ជា​ជំហានៗ ឆ្ពោះ​ទៅ​ជា​ប្រទេស​នាំចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

​នា​ឱកាស​នេះ ក្នុងនាម​ឲ្យ​អង្គការ JICA លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមការងារ​ចូលជួប និង​រាយការណ៍​ជួន​ជ្រាប​ដោយ សង្ខេប​អំពី​លទ្ធផល​បឋម​នៃ​ការអនុវត្ត​គម្រោង​ចំនួន​៣ គឺ​ទី​១ គម្រោង​ស្តីពី “​ការផលិត​ពូជស្រូវ​” ដែល​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម គម្រោង​ទី​២ ៖ “​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត​” និង​គម្រោង​ទី​៣ “​ការការពារ និង​អភិរក្ស​បរិស្ថាន​” ដែល​សហការ​អនុវត្ត​ជាមួយ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​។ លោកស្រី​បាន​ជម្រាបជូន​ថា គម្រោង​ទាំង​៣ នឹង​ចាប់​ដំណើរការ​នៅ​តុលា ខាងមុខនេះ ហើយ​មាន​ក្តីសង្ឃឹម​ថា​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ​លើ​ការអនុវត្ត​គម្រោង​ទាំង​៣ ព្រោះ​នឹង​បាន​ចូល រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ពេល​អនាគត​យ៉ាងខ្លី ជាពិសេស​ចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។

​លោក​បាន​បញ្ជាក់បន្ថែម​ថា នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់​បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​ពូជ​សុទ្ធ និង​រក្សា ការពារ​ព្រៃឈើ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម រដ្ឋបាល​ព្រៃឈើ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​អនុវត្ត​គម្រោង​ខាងលើ​ឲ្យ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ដូច​ការរំពឹងទុក ៕

Filed in: ព័ត៌មានជាតិ