ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​វង់ល្បែង​បញ្ជល់មាន់​ដ៍​ធំ​កើតឡើង​យ៉ាង​គគ្រឹក​គ្រេង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ត្ពូងឃ្មុំ ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​រាយការណ៍​ឲ្យដឹងថា នៅ​ចំណុច​កាស៊ីណូ​ច្រក​ដូង​៧​ដើម ហៅ​ច្រក​ដា មានឈ្មោះ ហេង បើក​សង្វៀន​បញ្ជល់មាន់ បៀ​អាប៉ោង យូគី ដំណើរការ​ពេញបន្ទុក​រយៈពេល​ជាង​១​ខែ​មក​ហើយ គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។​

​ប្រភព​ថ្មីៗ​បាន​បញ្ជាក់ទៀតថា គេ​ស្គាល់ឈ្មោះ​ហេង ដែលជា​អ្នក​បើក​វង់​ល្បែងស៊ីសង​យ៉ាង​គគ្រឹក​គ្រេង​នោះ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​។

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ម្ចាស់​កាស៊ីណូ​នៅ​ច្រក​ដូង​៧​ដើម បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា នៅ​ក្នុង​កាស៊ីណូ​ច្រក​ដូង​៧​ដើម ហៅ​ច្រក​ដា ឈ្មោះ​ហេង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​ដោយ​មិន​ខ្លាង​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នោះទេ​។

​ក្នុង​មួយ​ថ្ងៃ​មានការ​បញ្ជល់មាន់​ពី​២០​ទៅ​៤០​គូ ហើយ​សម្រាប់​គូ​ពិសេស​មាន​ដាក់​ដើម​ថា​ន​រាប់ពាន់​រាប់​ម៉ឺន​ដុល្លារ ហើយ​ល្បែង​អាប៉ោង បៀ​និង​យូគី ក៏​បើក​លេង​ក្នុង​ទ្រង់ទ្រាយ​ធំ​ផង​ដែរ ព្រោះ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដឹក​លក់​អស់​ទៅហើយ​។

​ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួល​ផលប្រយោជន៍​ទើប​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​ច្រក​ដូង​៧​ដើម​ហៅ​ច្រក​ដា ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្តែង​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​នៅ​ច្រក​ដូង​៧​ដើម បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​អំពី​បញ្ហា​នេះ​ព្រោះ​នៅក្នុង​ស្រុក​មេមត់ បច្ចុប្បន្ន​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។​

​មាន​ការរិះគន់​ចំៗ​ថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទើប​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​ច្រក​ដូង​៧​ដើម ហៅ​ច្រក​ដា អាច​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​សុខ​ស្រួល​អាជ្ញាធរខេត្ត ធ្វើ​ដូច​អត់​មិនដឹង​៕

Filed in: ព័ត៌មានជាតិ