ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋបាល​ខណ្ឌដូនពេញ រៀបចំ​ពិធី​ដេញថ្លៃ គម្រោង​មូល​នីធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង​១១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​ដេញថ្លៃ គម្រោង​មូល​នីធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង​១១ ខណ្ឌដូនពេញ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ លោក​ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ លោក នាយក​ទីចាត់ការ​ផែនការ រាជធានី​ភ្នំពេញ លោក​អភិបាលរង​ខណ្ឌ លោកស្រី អធិការរង​នគរបាល​ខណ្ឌ លោក មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ លោក​គណៈនាយក​រដ្ឋបាល​ខណ្ឌ​។​

​ក្នុងនោះ ក៏​មាន​ការចូលរួម ពី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់​ទាំង​១១ តំណាង​ក្រុមហ៊ុន ចូលរួម​ការដេញថ្លៃ​គម្រោង មូល​នីធិ​អភិវឌ្ឍន៍​សង្កាត់ និង​បងប្អូន​តំណាង​ប្រជាពលរដ្ឋ សរុប​ចំនួន​១១២​នាក់ និង​មាន​តំណាង​ក្រុមហ៊ុន ចូលរួម​ដេញថ្លៃ​គម្រោង​ចំនួន​៨​ក្រុមហ៊ុន ។​

​ជា​លទ្ធផល ការដេញថ្លៃ​គម្រោង​ខាងលើ បាន​ទទួល​ជោគជ័យ ១០០% ដោយ​មាន​ការគាំទ្រ និង​បាន​ចូលរួម​ដេញថ្លៃ បាន​គ្រប់​សង្កាត់ និង គ្រប់​គម្រោង​ទាំង​អស់ ពី​សំណាក់​ក្រុមហ៊ុន​ចូលរួម ដេញថ្លៃ​នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ