ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាង កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ Framework Agreement ក្នុង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ (PP-LC)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០  ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាង កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ Framework Agreement ក្នុង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ (PP-LC) នៅ​ទីស្តីការក្រសួង ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រសួង និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​និង​ពិភាក្សា លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ក៏ដូចជា​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​ឱ្យ​កិច្ចព្រមព្រៀង នេះ​មាន​ខ្លឹមសារ​ជា​គតិយុត្តិ​គ្រប់​ជ្រុងជ្រោយ​អាច​ទទួលយកបាន​ពី​គ្រប់ភាគី ជាពិសេស​បម្រើ​ឱ្យ​ប្រយោជន៍​ជាតិ​ជារួម​ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​ថា មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ គឺ​ជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្ដានុពល​ក្នុង​ការលើកស្ទួយ​វិស័យ​ដឹក​ជញ្ជូន​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​ថ្លៃ និង​សេវាកម្ម ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្ដល់​ធាតុ​ចូល​ដ៏​មាន​តម្លៃ​បំផុត​របស់​អង្គប្រជុំ ក្នុង​បុព្វហេតុ ឱ្យ​ការរៀបចំ​កិច្ចព្រមព្រៀង​នេះ​មាន​សង្គត​ភាព​ទៅ​នឹង​បរិបទ​ច្បាប់សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត​វែងឆ្ងាយ ព្រមទាំង​បាន​ណែនាំ ក្រុម​ការងារ​ចំពោះ​កិច្ច ធ្វើ​ការងារ​នេះ​ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​វិនិយោគ សំដៅ​ឱ្យ​គម្រោង​នេះ​មាន​ដំណើរការ​រលូន​ស្រប​តាម​កាលវិភាគ ដែល​បាន​គ្រោងទុក​៕

 

Filed in: ព័ត៌មានជាតិ