ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បន្ទាប់​ពី​ចូល​ស្បថ​នៅ​តុលាការ​រួច​មក លោក ​សាន វិជ្ជា​សា​រ៉ាវុធ និង​កូនចៅ ដើរ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ពេញទំហឹង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ ៖ បន្ទាប់ពី​បាន​ចូល​ស្បថ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​រសៀល​រួចមក លោក​សាន វិជ្ជា​សា​រ៉ាវុធ ចាប់ផ្តើម​ប្រើប្រាស់​តួនាទី និង​អំណាច​ដែល​រដ្ឋាភិបាល​ផ្តល់ជូន មក​គំរាមកំហែង​ប្រជាពលរដ្ឋ ដែល​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ តាម​រថយន្ត​តូច ធំ តាម​ដងផ្លូវ ឃាត់​ចាប់​ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយ​បាន​ដាក់​កុងត្រួលជជុះ​នៅ​ចំណុច​ឃុំ​អូរ​បី​ជាន់​មួយកន្លែង​ទៀត​ផង ។

​ប្រភព​ពី​ម្ចាស់​ក្រុមហ៊ុន​ដឹកទំនិញ​បាន​ប្រាប់​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន​អោយដឹងថា ពួក​មន្ត្រី​ទាំងនេះ​ស្លៀកពាក់​ស៊ីវិល ជិះ​រថយន្ត​ម៉ាក​Ford​ព៌ណ​ស ដែល​មាន​ផ្លាក​លេខ ភ្នំពេញ​2AH 7766 បើកបរ​ដោយ​លោក​លីន ស៊ូ​ហ្សា​ណា ដើម្បី​ល្បាត​មើល​តាម​ដងផ្លូវ​គ្រប់​ច្រកល្ហក​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម​ម្ពុ​ជា​ថៃ ប្រៀប​បាន​ដូច​ជា​មន្ត្រី​គយ​ចល័ត​ដូច្នេះ​ដែរ ។ ក្រោយពេល​ដែល​ពួកគេ​ល្បាត​រួច បាន​កំណត់​មុខសញ្ញា​រួចរាល់​ហើយ ពួកគេ​ក៏​បាន​មក​ស្នាក់​នៅ​ផ្លូវ​ចូល​ស្តង​តា​ងួន​ក្រុង​ប៉ោយប៉ែត ដែល​ជា​កន្លែង​ពួក​មន្ត្រី​ដែល​ស្នាក់នៅ​បណ្តោះអាសន្ន ដើម្បី​ជួប​ជាមួយ​និង​ក្រុម​ឈ្មួញ​ទំនិញ និង​ខ​ល​ហៅ​អ្នក​មិន​ទាន់​បង់​លុយ​ប្រចាំខែ​ទៅ​ជួប មានដូចជា​: អាជីវករ​លក់ដូរ​តាម​ផ្សារ តាម​ហាង​លក់ទំនិញ និង​ស្ថានីយ៍​ប្រេងឥន្ធន​:​ជាដើម ។

​ប្រភព​បាន​អោយដឹង​បន្ត​ទៀត​ថា លោក​សាន វិជ្ជា​សា​រ៉ាវុធ និង​កូនចៅ​ដែល​ជា​មន្ត្រី​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​ធ្វើ​ការងារ​គាបសង្កត់​ទៅលើ​ក្រុម​រថយន្ត​ដឹកទំនិញ និង​មេ​ឈ្មួញ​ទំនិញ​នៅតាម​ឃ្លាំង​ទាំង​គំ​រោល ដើម្បី​ទា​ជំរិត​លុយ​ដាក់​ខែ​ជាប្រចាំ​។

​បញ្ហា​បែប​នេះ​គឺជា​រឿង​ដែល ថ្នាក់​នឹក​នាំ​ក្រសួងពាណិជ្ជកម្ម និង​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) មិនគួរ​បណ្តែតបណ្តោយ​អោយ លោក សាន វិជ្ជា​សា​រ៉ាវុធ ព្រមទាំង​កូនចៅ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​ឡើយ​។​

Filed in: ព័ត៌មានជាតិ