(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថ្មី ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានតែងតាំងជា ស្នងការនគរខេត្តកំពត់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ។
គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតជា ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្លាស់មកកាន់ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច៕