ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៦​គ្រួសារ បានទទួល​អំណោយ​សប្បុរសធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​) ៖ អំណោយ​សប្បុរសធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៦​គ្រួសារ នៅ​ភូមិ​ចំនួន​៥ នៃ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​ពិធី​ប្រគល់​ជូន​នេះ​តាមរយៈ លោក សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អមដំណើរ​ដោយ​សមាជិក​គណៈកម្មាធិកា​រ​សាខា អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​អ្នកស្ម័គ្រចិត្ត ។​

​តាម​ការលើកឡើង​របស់​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ បានឲ្យដឹងថា ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់មាន​ចំនួន​១៦​គ្រួសារ ស្ថិតក្នុង​ភូមិ​ចំនួន​៥ នៃ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ចំពោះ​អំណោយ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផ្តល់ជូន​នា​ពេល​នេះ​រួមមាន​៖​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន មានដូចជា អង្ករ ចំនួន ៣២០​គ​.​ក្រ ទឹកត្រី​ចំនួន ៩៦​ដប និង​ថវិកា ចំនួន ១,១៥០,០០០​រៀល ព្រមទាំង​បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ខិតខំ រក្សា​អនាម័យ ការពារ​ជំងឺ​កូវី​ដ​-១៩,​ការពា​ជំងឺ​ផ្ដាសាយ​ធំ​,​ជំងឺ​គ្រុន​ឈី​ត​,​គ្រុនឈាម និង​ជំងឺ​ផ្សេង​ផងដែរ ។

​ជា​ចុងក្រោយ​លោក សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ ឲ្យខិត​ខំ​បង្កបង្កើន​ផល ស្រូវ​និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ដើម្បី​លើកកម្ពស់​ជីវភាព ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ