ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

មណ្ឌល​កុមារកំព្រា​ចំនួន​៨​ក្នុង​ខេត្ត​តាកែវ​ទទួល អំណោយ មហា​សប្បុរស​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​តាកែវ ៖ ដោយ​បាន​ទទួលដំណឹង​ពី​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​របស់​ក្មួយៗ​ជា​កុមារ​កំព្រា​និង​បុគ្គលិក​ដែល​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារកំព្រា​ទាំង​៨​ក្នុង​ខេត្ត​កែវ ដែល​កំពុង​ប្រឈម​កំឡុង​ពេល​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-19​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ និង​លោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​នាំយក​អំណោយ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ប្រគល់ជូន​មណ្ឌល​ទាំង​៨​ដើម្បី​ជួយ សម្រាល​ការលំបាក​នាពេល​បច្ចុប្បន្ន​នេះ ម្យ៉ាងវិញទៀត​ដើម្បី​ផ្តល់​ស្នាមញញឹម និង​ភាពកក់ក្តៅ​ជូន​ដល់​ក្មួយៗ ។ ហើយ​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​រួម​នៅ​ពីរ​ទីតាំង គឺ​ទី​តាំងទី​១ ប្រារព្ធ​ក្នុង​បរិវេណ​មណ្ឌលកុមា​កំព្រា​អូរ​ព័ទ្ធ​ដែល​ស្ថិតនៅ​ឃុំ​ចំ​បក់ ស្រុក​បាទី ខេត្តតាកែវ មាន​ចំនួន​៤​មណ្ឌល និង ទី​តាំងទី​២ ប្រារព្ធ​ក្នុង​បរិវេណ​មណ្ឌល កុមារកំព្រា​ខេត្តតាកែវ​ដែល​ស្ថិតនៅ​សង្កាត់រ​ការ​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ចំនួន ៤​មណ្ឌល ។

​ក្នុងឱកាស​នោះ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បាន​មាន ប្រសាសន៍ថា ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​សម្តេច​តេ ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់ គិតគូរ ចំពោះ​សុខទុក្ខ ប្រជា​ពលរដ្ឋ​គ្រប់រូប ពិសេស​ក្មួយៗ​ជា​កុមារ​កំព្រា​ដែល​កំពុង​ជួប​ការលំបាក ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​ជាពិសេស​ឯកឧត្តម​ក្រើនរម្លឹក​ឱ្យ​ក្មួយៗ​បង្កើន​ការយកចិត្តទុកដាក់​ថែ រក្សា​សុខ​ភាព​ប្រចាំថ្ងៃ​ដើម្បី​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ហើយ សូម​រក្សា​គម្លាត​សង្គម និង​ពាក់​ម៉ាស់​នៅ​កន្លែង​មាន​មនុស្ស​អូរ​អរ​ច្រើន​។ ឯកឧត្តម​បាន​បន្ត​ផ្តាំផ្ញើ​ឱ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួលបាន​ចំណេះដឹង​មក​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ហើយ​អំណោយ​ដែល​ប្រគល់​ជូន​មណ្ឌល​នីមួយៗ​នៅពេល​នេះ​រួមមាន :
១-​អង្ករ​ផ្កាម្លិះ ១​តោន​
២-​ឆ្នាំង​ធំ​ចំនួន ០២
៣-​ខ្ទះ​ធំ​ចំនួន ០២
៤-​ចានបាយ​ចំនួន ៥០
៥-​ចាន​សម្ល​ចំនួន ៥០
៦-​ស្លាបព្រា​បាយ​ចំនួន ០៥​ឡូ​
៧-​វែក​ឆា​ចំនួន ០២
៨-​កា​ធុន​អ៊ី​ណុ​ក​ចំនួន ០៣
៩-​ទឹកត្រី​ចំនួន ០៣​យួរ​
១០-​ទឹក​ស៊ី​អុីវ​ចំនួន ០៣​យួរ
១១-​ត្រីខ​ចំនួន ០៣​កេស​ធំ​
១២-​នំ​ធុង​ចំនួន ០៣​កេស​ធំ​
១៣-​មី​ជាតិ ៣​រស់ជាតិ​ចំនួន ១៨​កេស​តូច​
១៤-​ទឹកដោះគោ​ខាប់​ចំនួន ០១​កេស​
១៥-​ថវិកា​១​លាន​រៀល ។

​ដោយឡែក កុមារកំព្រា​ទាំង​៨​មណ្ឌល​សរុប​២៥៥​នាក់ ម្នាក់ៗ ទទួលបាន​កាតា​ប​ដ៏​ស្រស់​ស្អាត​មួយម្នាក់ៗ​ដែល​ក្នុងនោះ​មាន​ជា​សម្ភារ​សិក្សា និង សំលៀក​បំពាក់​មួយ​សម្រាប់ ព្រម ទាំង​ឃី​ត​មួយ​មាន​កន្សែង ច្រាស​ដុះធ្មេញ សាប៊ូដុំ និង​ជេ​ល លាងដៃ​០១​ដប​តូច ។ រីឯ​បុគ្គលិក​សរុប​ចំនួន ៥២​នាក់ ម្នាក់ៗ ទទួលបាន​ឃី​ត​មួយកញ្ចប់​និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ។​

​សូមបញ្ជាក់​ថា ៖ មណ្ឌល​កុមារកំព្រា​ទាំងនេះ​គឺជា​កន្លែង​ជួយសង្គ្រោះ​កុមារ​រងគ្រោះ​ដោយ​ជំងឺអេដស៍ និង​កុមារកំព្រា​ដើម្បី​ឱ្យ​មាន​លទ្ធភាព​ក្នុង​ការសិក្សា និង​ផ្តល់​ជំនាញ វិជ្ជាជីវៈ​ដល់​ពួកគេ ៕

Filed in: ព័ត៌មានជាតិ