ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ករណី​បាក់​ទំនប់​អាង​ស្តុក​ទឹក របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​វាលរេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ករណី​បាក់​ទំនប់​អាង​ស្តុក​ទឹក របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​វាលរេញ ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បណ្តាលឱ្យ​ទឹក​ហូរ​ច្រោះ​ចេញ​អស់ពី​អាង និង​ធ្វើឱ្យ​សំណង់​អាង​ចម្រោះ​ទឹកស្អាត​រង​ការខូចខាត​ទាំងស្រុង​។

​លោក​ប្រធាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​វាលរេញ​បាន​ស្នើសុំ​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ចំនួន​មួយថ្ងៃ ដើម្បី​រៀបចំ​ត​ភ្ជាប់​ប្រព័ន្ធ​ទុយោ​ពី​អាង​ចម្រោះ​ទឹកស្អាត​បំរុង ដែល​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​បាន​ប្រមាណ​៥០​ភាគរយ​នៃ​តំរូវការ​ប៉ុណ្ណោះ​។ ដោយឡែក ក្រុមហ៊ុន​បាន និង​កំពុង​ធ្វើ​ការជួសជុល​ទំនប់​អាងទឹក និង​រៀបចំ​សាងសង់​អាង​ចម្រោះ​ទឹក​ថ្មី​ឡើងវិញ ដែល​ត្រូវ​ចំណាយ​រយ​:​ពេល​១​ខែ​១០​ថ្ងៃ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ជួសជុល​ទំនប់​អាងទឹក និង​សំណង់​អាង​ចម្រោះ​នេះ​ឱ្យបាន​ឆាប់​រួចរាល់ និង​ត្រូវ​រក​វិស្វករ​ធ្វើការ​សិក្សា​ឱ្យបាន​ហ្មត់ចត់​ស្របតាម​ស្តង់ដារ​បច្ចេកទេស​ខ្ពស់​។

​ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង ដោយសារ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ