ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាវុធហត្ថ​រាជធានី​ចាប់ខ្លួន​ចោរ​បន្លំ​ធ្វើ​ម្ចាស់ផ្ទះ​សំណាក់ លួច​រថយន្ដ​ភ្ញៀវ​នៅ​ខេត្ត​តាកែវ បាន​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ជនសង្ស័យ​ដែល​បន្លំ​ធ្វើ​ម្ចាស់ផ្ទះ​សំណាក់ ចូល​លួច​រថយន្ដ​របស់​ភ្ញៀវ​ក្នុងផ្ទះ​សំណាក់ «​មហា​រុងរឿង​» នៅ​ខេត្ត​តាកែវ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ហើយ នៅ​កោះ​ពេជ្រ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០​។ នេះ​បើ​តាម​មន្ដ្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News នៅ​មុន​នេះ​បន្ដិច​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ​ម្នាក់ បាន​បន្លំ​ធ្វើ​ជា​ម្ចាស់​ផ្ទះសំណាក់​ហើយ​បាន​ទៅ​គោះ​ទ្វារ​យក​សោរ​ឡាន​ថា យកមក​រៀបចំ​ហើយក៏​យក​ទៅ​បាត់​តែម្ដងទៅ លុះដល់​វេលា​ម៉ោង​១១៖១០​នាទី​យប់ ទើប​ដឹង​ហើយ​ម្ចាស់​រថយន្ត​បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់ មហា​រុងរឿង ស្ថិតនៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ មាន​ករណី​បន្លំ​យក​រថយន្ត​មួយ​គ្រឿង ម៉ាក Rivo ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4443 របស់​ម្ចាស់​ឈ្មោះ រិន រ៉ាវី ភេទ​ប្រុស អាយុ​៣១ ឆ្នាំ នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ ដែល​បាន​មក​ស្នាក់​នៅ​ផ្ទះសំណាក់​ខាងលើ ៕

Filed in: ព័ត៌មានជាតិ