ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ឆ្លងបុណ្យ​ភ្ជំបិណ្ឌ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ឆ្លងបុណ្យ​ភ្ជំបិណ្ឌ នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជា​រៀងរាល់ឆ្នាំ លោក​អភិបាល និង លោកស្រី តែងតែ​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​ហៅថា ថ្ងៃ​ឆ្លង​បិណ្ឌ នៅ​ទី​អារាម​នានា​មិន​ដែល​ខាន​ឡើយ ដោយ​បាន​នាំយក នូវ គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​បាន​នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស មហាកុសល​ផល​បុណ្យ ជូន​ចំពោះ បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា ញាតិ​កា ទាំង ៧ សន្តាន ដែល​បាន​ធ្វើ​មរណកាល ទៅហើយ ៕

Filed in: ព័ត៌មានជាតិ