ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក សឿន ប៊ុន​រិទ្ធិ កោតសរសើរ​ដល់​អ្នក​សារព័ត៌មាន​បាន​ខិតខំ​ជួយ​ផ្សព្វផ្សាយ​អំពី​សកម្មភាព សមិទ្ធផល​របស់​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ លោក សឿ​ម ប៊ុន​រិទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត តំណាង​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​សំណេះ​សំ ណា​ល​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​បាត់ដំបង ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​សាលាខេត្ត​បាត់ដំបង ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​នាយករង​រដ្ឋបាល​ខេត្ត សរុប​ប្រហែល​ប្រមាណ ១៣០ នាក់​។​

​ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល​នោះដែរ លោក សឿ​ម ប៊ុន​រិទ្ធិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បងប្អូន​អ្នកសារព័ត៌មាន​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​សកម្មភាព សមិទ្ធផល និង​ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​ខេត្ត​បាត់ដំបង ។​

​លោក សឿ​ម ប៊ុន​រិទ្ធិ បាន​មានប្រសាសន៍ថា កន្លងមក​មាន​អ្នកព័ត៌មាន​មួយចំនួន​តូច​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ដោយ​យក​ព័ត៌មាន​តែ​មួយ​ផ្នែក ឬ​មួយ​ជ្រុង ហើយ​មិនបាន​ធ្វើ​ការសួរនាំ​មក​ស្ថាប័ន​សាមី ដើម្បី​ធ្វើ​ការបកស្រាយ ជៀសវៀង​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ផងដែរ​។​

​លោក អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត ក៏​សំណូមពរ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ សូមមេត្តា​មុន​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​អ្វីមួយ​ដែល​ទាក់ទង និង​កិច្ច​ការងារ​ផ្សេង​របស់​រដ្ឋបាល​ខេត្ត អាច​ធ្វើការ​ទំនាក់ ទំនង​មក​រូបលោក​ផ្ទាល់ ដើម្បី​បាន​ព័ត៌មាន​កាន់តែ​ច្បាស់​បន្ថែ​ម​ទៀត ដើម្បី​ជៀសវៀង​ការចុះផ្សាយ​ព័ត៌មាន ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ