ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ទៅ​កាន់បិណ្ឌ​វេន​ទី​១៣ នៅ​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ទៅ​កាន់បិណ្ឌ​វេន​ទី​១៣ នៅ​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម ដែល​ស្ថិតនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​វេរ​ប្រគេន​ព្រះសង្ឃ​នូវ​ចង្ហាន់ បច្ច័យ​ទេយ្យទាន ដើម្បី​ឧទ្ទិស​នូវ​ផលានិ​សង្ឃជូន​ទៅដល់​ដួងវិញ្ញា​ណ​ក្ខ​ន្ធ បុព្វការី​ជន មាតា​បិតា​របស់​សម្តេច គឺ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី​, មហា​ឧបាសក លីន គ្រី​, មហា​ឧបាសិកា ឌី ប៉ុក​, អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង ព្រមទាំង​វិញ្ញាណក្ខន្ធ​បុត្រ​ច្បង​របស់​សម្តេច សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​អស់លោក​ទាំងនោះ បាន​ទទួលយក​មនុញ្ញ​ផល និង​ងាកក្រោយ​ឱ្យ​ពរជ័យ​ជូន​ដល់​សម្តេច​ទាំង​ទ្វេ និង​ក្រុមគ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន រស់នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ត​រៀង​ទៅ​។

​សូមបញ្ជាក់​ថា ទេយ្យទាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៩ នា​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម មាន​ដូចខាងក្រោម ៖
១/ ទេយ្យទាន​ចំនួន ១៥​មុខ ៖ អង្ករ ទឹកក្រូច ទឹក​សុទ្ធ​អរុណា មៀន​កំប៉ុង ទឹកដោះគោ​ខាប់ តែ ស្ករស កា​កាវ ត្រីខ មី ត្រីងៀត សាច់ក្រក អាល់​កុល ម៉ាស់​ពាក់​មុខ និង​ក្រណាត់ស​រួម​ជាមួយ​ថវិកា​៥​ម៉ឺន​រៀល​។
២/ ប្រគេន​ព្រះសង្ឃ ២៨៣​អង្គ ក្នុង​មួយ​អង្គ ៗ​បច្ច័យ ៥​ម៉ឺន​រៀល​។
៣/ ជូន​យាយជី តាជី ១២០​នាក់ ក្នុង​ម្នាក់ៗ ក្រណាត់ស ១​ដុំ និង​ថវិកា ៥​ម៉ឺន​រៀល​។
៤/ បច្ច័យ​កាន់បិណ្ឌ ចំនួន ៥​លាន​រៀល និង​បច្ច័យ​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។
​ដោយឡែក បច្ច័យ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ក្នុង​ឱកាស​នេះ​មាន​សរុប​ចំនួន ១៥,២៥០,០០០​រៀល និង ៣៩,៣៥០​ដុល្លារ​អាមេរិក​៕

Filed in: ព័ត៌មានជាតិ