ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​កណ្ដាល ចូលរួម​ក្នុង​ពិធី​ផ្ដល់​ជីសរីរាង្គ​ដែលជា​អំណោយ​របស់​ក្រុមហ៊ុន​ជប៉ុន ជូន​ដល់​សហគមន៍​កសិកម្ម​ចំនួន ២១ ទូទាំង​ខេត្ត​កណ្ដាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្តាល​៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ចូលរួម​ក្នុង​ពិធី​ផ្ដល់​ជី​សារី​រាង្គ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន​ជប៉ុន ចំនួន​៥២​តោន តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ជូន​ដល់​សហគមន៍​កសិកម្ម​ចំនួន​២១ ដែល​មកពី​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល ក្នុងនោះ​ស្រុក​មុខកំពូល ស្រុក​លើកដែក ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ស្អាង និង​សំណេះសំណាល​ជាមួយ ទីប្រឹក្សា​យុវជន​កាកបាទក្រហម​យុវជន​កម្ពុជា​៤៣ សាលា​គោលដៅ លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​ប្រចាំការ​អនុសាខា​ទាំង​១១ ក្រុង​-​ស្រុក​ក្នុង​ខេត្ត​កណ្ដាល​។ នៅក្នុង​ពិធី​ប្រគល់​ជីសរីរាង្គ​នេះដែរ មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល បាន​ធ្វើ​ការពន្យល់ និង​ជម្រាបជូន​ដល់ បងប្អូន​សហគមន៍​កសិកម្ម អំពី​វិធី​ប្រើប្រាស់​ជី​សេរី​រាង្គ​នេះ​ផង​ដែរ​។​

​មានប្រសាសន៍​ទៅកាន់ បងប្អូន​សហគមន៍​កសិកម្ម និង​លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា​យុវជន និង​មន្ត្រី​ប្រចាំការ​អនុសាខា​ទាំង​១១ ក្រុង​-​ស្រុក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក​បំផុត​។

​ឯកឧត្តម​បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​មាន​គិតគូរ​ជា​និច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា និង​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់ មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​ជំងឺអេដស៍ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការលំបាក​ចំពោះ​មុខ​ឲ្យបាន​ទាន់​ពេលវេលា និង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម គង់ សោភ័ណ្ឌ ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ខាងមុខនេះ សូម​ធ្វើ​ដំណើរ​ដោយ​ប្រុងប្រយ័ត្ន ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ បើកបរ​ប្រកបដោយ​ការយោគយល់ និង​អា​ជា​ស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​ការពារ​អាយុជីវិត​អ្នកដទៃ ក្រុមគ្រួសារ និង​ខ្លួនឯង​ទាំងមូល​ផង​ដែរ​។ ជាងនេះទៅទៀត បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​មាន​ការធ្វេសប្រហែស ក្នុង​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នៅ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ