ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះសួរសុខទុក្ខ និង​អរគុណ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ការងារ​រក្សា​សន្តិសុខ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ឯកឧត្តម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​នាំ​អំណោយ​មួយចំនួន​ធំ ចុះសួរសុខទុក្ខ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​កងរាជអាវុធហត្ថ​ក្នុង​ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ផ្ទៃ​ប្រទេស ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ឱកាស​ដល់​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស​តាម​ផែនការ​របស់​ខ្លួន​ឱ្យ​សម្រេច​បាន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​អង្គពិធី​អំពី​គោលនយោបាយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដោយ ជំហាន​ទី​មួយ​ត្រូវ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង (​ត​ភ្ជាប់​ពី​រាជធានី​ទៅ​ទី​រួម​ខេត្ត និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​) ដោយ​ចាក់​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង (DBST) និង​នៅ​ជំហាន​ទី​ពីរ​នេះ​រាជរដ្ឋាភិបាល​នឹង​ពង្រឹង ពង្រីក និង​សាងសង់​ថ្មី​បន្ថែម ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​សេដ្ឋកិច្ច និង​កំណើន​យានយន្ត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើង​អំពី​គម្រោង​កំពុង​អនុវត្ត​មួយចំនួន ដូចជា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត គម្រោង​បំពាក់​ប្រព័ន្ធ​ជញ្ជីង​ឆ្លាត​វៃ​បង្កប់​នៅក្រោម​ដី AI Camera និង WIM មាន​ទាំង​ការកត់ត្រា គម្រោង​សិក្សា​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ខេត្តសៀមរាប គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ ការដាក់​ដំណើរការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​តាម​នីតិវិធី​ថ្មី​ដោយ​មាន​ការបង់ពន្ធ​ប្រថាប់ត្រា​ស្រាប់​សំដៅ​កាត់បន្ថយ​ភាពស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​បាន​រិះរក​គ្រប់​មធ្យោបាយ និង​យន្តការ​នានា​ដើម្បីឱ្យ​ការផ្ដល់សេវា​សាធារណៈ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​បាន​លឿន មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព​ដោយបាន​អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា​នានា សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត​ភ្ជាប់​ប្រព័ន្ធ​រវាង​គ្នា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការផ្ដល់​សេវា​សាធារណៈ ឆៀក​ចល័ត មណ្ឌល​ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​មល​១ អ៊ី​អន​មល​២ និង​ផ្សារ​ទំនើប​ជីបម៉ុង ជាដើម ព្រមទាំង​បាន​បំពាក់​កាមេរ៉ា​ឆ្លាត​វៃ​និង​ប្រព័ន្ធ​កម្មវិធី​ព័ត៌មានវិទ្យា​ទំនើប​ដើម្បី​ចាប់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​នាយទាហាន និង​នាយទាហានរង​ទាំងអស់​ដែល​បាន​សហការគ្នា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការទប់ស្កាត់​ក៏ដូចជា​បង្ក្រាប​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច និង​ខាតបង់​ថវិកាជាតិ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំយក​សម្ភារ​បរិក្ខារ​ចាំបាច់ និង​គ្រឿងឧបភោគ​បរិភោគ រួមមាន​៖ ទឹកស៊ីអ៊ីវ​ចំនួន​២០០​យួរ ទឹកត្រី​ចំនួន​២០០​យួរ ទឹក​សុទ្ធ​កម្ពុជា​ចំនួន​៣០០​កេស មី​ជាតិ​ចំនួន ៣០០​កេស ត្រីខ​ចំនួន​៣០​កេស អង្ករ​ចំនួន​៥​តោន ម៉ាស៊ីន​កុំព្យូទ័រ​២០​គ្រឿង ម៉ាស៊ីន​ព្រីន​២០​គ្រឿង និង​ថវិកា​មួយចំនួន​ចែកជូន​ដល់​បងប្អូន​ជា​នាយទាហាន និង​នាយទាហានរង ព្រមទាំង​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​បីបាច់​ថែរក្សា​ឱ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​ថែម​ទៀត​។​

​សូម​បញ្ជាក់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ជា​ការ​តបគុណ និង​ដឹងគុណ​ចំពោះ​កងកម្លាំង​ទាំង​យោធា និង​នគរបាល​ដែល​បាន​ខិតខំ​ការពារ​ទឹកដី និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​កងទ័ព​តាម​ព្រំដែន​នៅតាម​អង្គភាព​ចុះ​សម្ព័ន្ធភាព​ជាមួយ​ក្រសួង នាយទាហាន នាយទាហានរង ពលទាហាន នៃ​បញ្ជាការដ្ឋាន​អង្គរក្ស កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​នគរបាល​ជាតិ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ