ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ឃួ​ង ស្រេង និង​ដាក់​ប្រព័ន្ធ​លូ​ប្រវែង​២០០​ម៉ែត្រ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ផ្លូវភ្លោះ​) សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ដើម្បី រំដោះ​ការ​ជន់​លិច ដោយសារ​ជុំនន់​ទឹកភ្លៀង​នា​រដូវវស្សា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី បានប្រកាសថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង និង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ ដែល​មាន​មុខកាត់ ១​ម៉ែត្រ និង​មាន​ប្រវែង ២០០​ម៉ែត្រ ក្នុង​ការរំដោះ​ការ​ជន់​លិច ដោយសារ​ជុំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​របស់​បង​-​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ជួយ​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ផ្សេងៗ ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ផ្លូវភ្លោះ​) សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​

​ការប្រកាស​តាម​រយៈ Facebook ជា​ផ្លូវការ​របស់​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើឡើង​ក្នុង​ពេល​លោក និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ក្នុងការ​ស្ដារ​ប្រឡាយ ដើម្បី​រំដោះ​ទឹកភ្លៀង​ដែល​ធ្លាក់​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ផ្លូវភ្លោះ​) សង្កាត់​គីឡូម៉ែត្រ​លេខ​៦ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​។​

​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក ជា ពិសី បាន​គូសបញ្ជាក់ថា បើទោះបីជា​ទទួល ឫ​មិន​ទាន់​ទទួល​បាន​សំណូមពរ ពី​ប្រជាពលរដ្ឋ​ក្ដី ប៉ុន្តែ​ចំពោះ​ការអភិវឌ្ឍន៍​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ជា​ផ្លូវ ប្រព័ន្ធ​លូ ក្នុង​មូលដ្ឋាន គឺ​ត្រូវតែ​ធ្វើ​មុន​និង​ក្រោយ​ប៉ុណ្ណោះ ពីព្រោះ «​មន្ត្រី​មិនមែនជា​ចៅហ្វាយនាយ​របស់​ប្រជាពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ​មន្ត្រី គឺជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ដោយ​ភាពស្មោះត្រង់​» ដែល​ផ្ដើម​ចេញពី​ការដឹកនាំ​ដ៍​ប៉ិនប្រសព្វ និង​ឈ្លាស​វ៉ៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ