ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

លំនៅឋាន​ស្តង់ដា​ជប៉ុន ចាប់ផ្តើម​បើក​លក់​ដំណាក់កាល​ទី​២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា​ដែលមាន​ទីតាំងនៅ​​កណ្តាល​ក្រុង​និង​មានតម្លៃ​សមរម្យ​បានប្រកាស​ចាប់ផ្តើម​បើក​លក់​ដំណាក់​ទី​២​ហើយ ចាប់ពី​ថ្ងៃនេះ​តទៅ ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ដំណាក់​ទី​១​ដែល​បានប្រកាស​បើក​លក់​ចំនួន​១៦៨០ យូ​នី​ត កាលពី​ចុងឆ្នាំ​២០១៩ ត្រូវបាន​អតិថិជន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​បាន​ទិញ​អស់​មុន​ផែនការ​កំណត់ ហើយ​ដំណាក់កាល​ទី​២​នេះ មាន​ចំនួន​តែ​១២៨០ យូ​នី​ត​ប៉ុណ្ណោះ ។

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែលមាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ​៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​ចំណូល​ទាប​និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​កណ្តាល​ក្រុងភ្នំពេញ​។

លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើទោះជា​ពួកគាត់​មាន​ចំណូល​ទាប​និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូរ​ប​ស់អា​រ៉ា​ខា​វ៉ា​បាន និង​បានទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូ​ទំនើប កណ្តាល​ទីក្រុង​ភ្នំពេញ​ហ្នឹង​គេ​” ។​
​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​យើង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​” ។

​លោក សុធា​រ៉ា បាន​បន្ថែមថា អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ “​តកូនតចៅ​” ។
​។​
Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា​ជា​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គំរូ​នៃ​លំនៅឋាន​ឬ​សំណង់​អគារ​នានា​ដែលមាន​ស្តង់ដា​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់ ប្រព័ន្ធ​ទឹក​និង​លូ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់​ដល់​ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​រួច​។

Arakawa Residence ក៏​ជា​ក្រុមហ៊ុន​ទីមួយ​នៅ​កម្ពុជា​ដែល​ប្រើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងការ​សាងសង់​ទាំងស្រុង ដោយ​មិន​ប្រើថ​វិការ​របស់​អតិថិជន​យកមក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​អតិថិជន​អាច​ទិញ​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំ​លោះ​ដោយ​មិនមាន​ការប្រាក់ ពោល​គឺអាច​បង់ប្រាក់​ប្រចាំខែ​ចាប់ពី​២៩៧​ដុល្លារ​ឡើងទៅ​។

Arakawa Residence សាងសង់​លើ​ផ្ទៃដី​ជាង​១.៣ ហិច​តា មាន​សំណង់​អគារ​សរុប​ចំនួន​១៦ និង​មាន​កំពស់​២១​ជាន់​ស្មើៗ​គ្នា​។ ដំណាក់កាល​ទី​១​ដែលមាន​ចំនួន​១០​អគារ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែធ្នូ​ខាងមុខនេះ ហើយ​ដំណាក់កាល​ទី​២​ដែលមាន​ចំនួន​៦​អគារ នឹង​សាងសង់​រួច​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២២​។ រាល់​ផ្ទះ​ទាំងអស់​បែរមុខ​ទៅ​ទិស​ខាងជើង​និង​ខាងត្បូង​ដើម្បី​ងាយ​ស្រូល​ក្នុងការ​ស្រួប​យក​ពន្លឺ​និង​ខ្យល់អាកាស​គ្រប់​រដូវ​កាល និង​បញ្ចៀស​កម្តៅ​ដែល​ជួយ​សន្សំសំចៃ​ដល់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​និង​អគ្គិសនី​។

Arakawa Residence ត្រូវបាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​សមាជិកគ្រួសា​រតិ​ច ចង់បាន​លំនៅឋាន​ប្រណិត មាន​បរិ​កាស​ល្អ តម្លៃ​សមរម្យ ស្ថិត​នៅជាប់​ផ្សារ​ទឹកថ្លា ជាប់​មន្ទីរពេទ្យ​អន្តរជាតិ ជិត​សាលារៀន​និង​សាកលវិទ្យាល័យ​នានា និង​នៅក្បែរ​ផ្សារ​ទំនើប ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឬ​រក​ការងារ​ធ្វើ​។ ពលរដ្ឋ​ដែលមាន​ចំណូល​ចាប់ពី​៦០០​ដុល្លារ​ឡើងទៅ អាច​ទិញ​បាន​ផ្ទះមួយ ជា​ប្រភេទ​ស្ទូ​ដី​យោ​ឬ​ផ្ទះ​មាន​ពីរ​បន្ទប់​។​

Arakawa Residence បានចាប់ផ្តើម​សាងសង់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន លំនៅឋាន​អា​រ៉ា​ខា​វ៉ា បានក្លាយ​ជាទី​តាំង​ដ៏​សំខាន់​មួយ​សម្រាប់​និស្សិត​សិក្សា​ផ្នែក​សំណង់​ស៊ីវិល​ចុះមក​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ជាក់ស្តែង ពិសេស​គម្រោង​សំណង់​ធំៗ​បែបនេះ​។​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ​និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​សាងសង់ និង​ដាក់​ឲ្យ​arakawa​ដំណើរការ​រួចមកហើយ​អា​ផាត​មិន​ដែលមាន​ឈ្មោះថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយ​ជ​ង្វា ៕​

Filed in: ព័ត៌មានជាតិ