ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ធមន្ដ្រី​កសិកម្ម ជុំរុញ​ឲ្យ​ប្រជា​ពលរដ្ធ​ខិតខំ​បង្កើន និង​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត​ធានា​សន្តិសុខ​ស្បៀង ការផ្គត់ផ្គង់​ទីផ្សារ ការបង្កើត​ឱកាស​ការងារ​តាមរយ​:​ការចិញ្ចឹម​ត្រី កង្កែប ជា​លក្ខណ​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភ​: និង​ថ្ងៃ​ទី​១៤ ខែកក្កដា​កន្លងមក សម្តេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឲ្យខិត​ខំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​បង្កើន និង​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ធានា​សន្តិសុខ​ស្បៀង ការផ្គត់ផ្គង់​ទីផ្សារ ការបង្កើត​ឱកាស​ការងារ តាមរយ​:​ការចិញ្ចឹម​ត្រី​-​កង្កែប ជា​លក្ខណ​គ្រួសារ​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​សម ស្រប សាម័ញ្ញ ដោយ​ប្រើប្រាស់​រយៈ ពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ​មិនតែប៉ុណ្ណោះ​សម្តេច​តេជោ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំ​នួន ២០០០​លាន​រៀល​ជូន​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ សម្រាប់​អនុវត្ត​កម្មវិធី​នេះ​។

​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែកក្កដា នៅ​ខេត្តឧ​ត្ត​រមាន ជ័យ​គឺជា​ថ្ងៃ​ទី​មួយ​នៃ​យុទ្ធនាការ​ចុះ​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី មិនថាឡើយ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍ លោក​បាន​អញ្ជើញ​ចុះ​បំពេញ បេសកកម្ម​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​ទាំង​១១ (​មណ្ឌល​គី​រី រ​តន​:​គី​រី ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ កំពត ស្វាយរៀង ត្បូងឃ្មុំ កណ្តាល និង​ខេត្ត​ព្រះសីហនុ​) ដើម្បី​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​សម្រាប់ ចិញ្ចឹម​មួយចំនួន​ទៀត​មក​ចែក​ជូន​ប្រជាកសិករ​នៅតាម​ខេត្ត​គោលដៅ​ទាំងនោះ​។​

​សម្រាប់​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី លោកជំទាវ ហ៊ី ហៀក​មុន្លី អភិបាល​នៃ​គណ​អភិបាលខេត្ត និង​សហការី​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួន​ទៀត​មក​ចែក​ជូន​កសិករ​ចំនួន ៦៣​គ្រួសារ នៅ​ភូមិ​តា​អោក​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់​។

​ពិធី​នេះ​ក៏​មាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក​ប្រធាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​។

​ជាបឋម​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អាន​មតិ​ស្វាគមន៍ និង​រាយ ការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម​នៅ​ទូទាំង​ខេត្ត ដោយ​បាន​រំលេ​ច​ឲ្យឃើញ​ថា​វារីវប្បកម្ម​ទឹកប្រៃ​មាន ១៧៦៧​បែរ និង ១៩៩​ស្រះ និង​ទឹកសាប​មាន ១៦៣ ស្រះ ហើយ​ទាំង​ទឹកប្រៃ និង​ទឹកសាប​មានលទ្ធភាព​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ខេត្ត និង​នាំ​ទៅកាន់​រាជ ធានី​ភ្នំពេញ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ដោយ​បាន​ពាំ នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​មក​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ជម្រាប​ជូន​អង្គពិធី​ផងដែរ​អំពី​ការងារ​បង្កបង្កើន ផល (​ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី និង​កង្កែប​) និង​ស្ថានភាព​ជា​រួម​របស់​ប្រទេសជាតិ (​សន្តិសុខ សេដ្ឋកិច្ច និង​វិធានការ​សំខាន់ៗ​ទាក់ទង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ -១៩​។ ដោយឡែក ការងារ​វារីវប្បកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ក្រសួង​ដែល​មាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​បាន​ខិតខំ​យក​អស់​កំលាំងកាយ​ចិត្ត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេជោ​ធ្វើយ៉ាងណា​ចូលរួម​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ និង​បង្កើន​ការផ្គត់ផ្គង់ ដោយ​សម្រេច​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។
​ក្នុងខណ​:​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិតខំ​ពុះពារ​គ្រប់បែប​យ៉ាង​ចុះមក​ជួយ​ជំរុញ​ការចិញ្ចឹម​ត្រី និង​កង្កែប ដាំ​បន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង តាមរយ​:​ការបង្កើន​ផលិតភាព​ផលិត ដើម្បី​ពង្រីក និង​ពង្រឹង​សមត្ថភាព​ចិញ្ចឹម​តាម​គ្រប់​រូបភាព​។

​មួយវិញទៀត ត្រូវ​ធ្វើ​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​វា​រី​វប្បករ​ដែល​នឹង​យក​កូន​ត្រី​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ធ្វើ​យ៉ាង ណា​ឲ្យ​ការចិញ្ចឹម​ទទួលបាន​ផល​ល្អ​។ ព្រម​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ត្រូវ​បន្ត​ចុះ​ជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​ត្រូវ​បង្កើន​សកម្មភាព​ចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម​។

​សម្រាប់​ថ្ងៃ​នេះ កសិករ​ចំនួន ៦៣​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បាន​កូន​ត្រី​អណ្តែង ៧០០​ក្បាល ចំណី ៤​បាវ និង​តង់​ប្លា​ស្ទិក​ចិញ្ចឹ​មត្រី​១​។

​សរុប​លទ្ធផល​ដែល​ទទួលបាន​ពី​យុទ្ធនាការ​ចលនា​ជំរុញ​ផលិតកម្ម​ស្បៀង​ជា​លក្ខណ​គ្រួសារ តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ក្នុង​រយ​:​ពេល​ជិត ២​ខែ ក្នុង​ខេត្ត​គោលដៅ​ទាំង ១១ សម្រេច​ទទួលបាន ៖ មាន​គ្រួសារ​កសិករ ៥៨០ ក្នុងនោះ ២០៧​គ្រួសារ​ទទួល​បាន​កូន​កង្កែប​សរុប​កូន​កង្កែប ៨២៨ ០០​ក្បាល និង ៣៧៣​គ្រួសារ បាន​ទទួល​កូន​ត្រី​អណ្តែង សរុប​កូន​ត្រី​អណ្តែង ២៦១ ១០០ ក្បាល ចំណី ៥៨​តោន វីតាមីន ១៧១៩​កញ្ចប់ និង​តង់​ប្លា​ស្ទី​ក ៥៨០​តង់ ៕

 

Filed in: ព័ត៌មានជាតិ