ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត​ដូនពេញ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង ពិធី​សំណេះ​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា​រ គណបក្ស សង្កាត់​ចតុមុខ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ វេល​ម៉ោង ១០,០០​នាទី នេះ​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណ​:​អភិបាល​ខណ្ខដូនពេញ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា គណបក្ស​សង្កាត់​ចតុមុខ ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ នៅ​សាលប្រជុំ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ កម្មវិធី​នេះ​ក៏​មានកា​ចូលរួម​ពី លោកជុំទាវ ម៉ិញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ចតុមុខ និង ឯកឧត្តម ថៃ ហ្វា អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ចតុមុខ និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី​ជា​សមាជិក​អចិន្ត្រៃយ៍ និង សមាជិក សមាជិកា ក្រុមការងារ​ចុះ​សង្កាត់​ចតុមុខ​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​សំណេះសំណាល​នេះ​លោក សុខ ពេញវុ​ធ អភិបាល​ខណ្ខដូនពេញ បាន​ឧបត្ថម្ភ​ថវិកា​ដល់​មាជិក​ដែល​បាន​ចូលរួម​ក្នុង​ម្នាក់ៗ នូវ អង្ករ​ចំនួន ១​បាវ ស្មើនឹង ២៥​គីឡូក្រាម / ៣៧​នាក់ និង​ថវិកា ៥០,០០០​រៀល និង​ឧបត្ថម្ភ​គណបក្ស​សង្កាត់​ចតុមុខ​ចំនួន ៥០០,០០០​រៀល សរុប​ថវិកា​ចំនួន ៣,៦៥០,០០០​រៀល ក្នុងនោះ លោកជំទាវ ម៉ិញ កុស​នី និង លោក ថៃ ហ្វា បាន​ចូលរួម​ឧបត្ថម្ភ​ពិធី​សំណេះសំណាល​ចំនួន ១០០​ដុល្លារ​/​ម្នាក់ ស្មើនឹង ២០០​ដុល្លារ​ផង​ដែរ ។​

Filed in: ព័ត៌មានជាតិ