ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ពី​សមិទ្ធផល​ជាច្រើន ដែល​កើតឡើង​ក្រោម​ម្លប់​សន្តិភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​កម្ពុជា​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​លោក​បាន​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ ពី​សមិទ្ធផល​ជាច្រើន ដែល​បាន​កសាងឡើង ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើង​បែប​នេះ នា​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​ឱកាសលោក និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​ប្រតិភូ​ក្រសួង ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​០៩ នៅ​វត្ត​ចំនួន​០៣ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រួមមាន វត្ត​អន្លង់​ពោង វត្ត​ទួល​ខ្លុង និង​វត្ត​ដូន​ម៉ៅ​។​

​លោកឧនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ ត្រូវ​រួម​គ្នា​បន្ត​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូវី​ដ​១៩ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ត្រូវ​រក្សា​គម្លាត កុំ​ប្រមូលផ្តុំ​ជួបជុំ ត្រូវ​ពាក់​ម៉ាស និង​រក្សា​អនាម័យ​ដោយ​លាងដៃ​ជាមួយ​អាកុល ឬ​សាប៊ូ ឲ្យបាន​ជាប់​ជាប្រចាំ​។​

​ដោយ​សទ្ធា​ជ្រះថ្លា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ប្រគេន​នូវ​គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ ដល់​ព្រះសង្ឃ និង​ប្រគេន​បច្ច័យ​មួយចំនួនទៀត ចូលរួម​កាន់បិណ្ឌ និង​ទុក​កសាង​សមិទ្ធផល​នា​ន​បន្តទៀត ដល់​វត្ត​ទាំង​៣​ខាងលើ​នេះ​ផង​ដែរ​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក និង​ក៏​ជា​ឱកាស​សម្រាប់​ពុទ្ធបរិស័ទ ក្នុងការ​ធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​បណ្ដា​ទី​វត្ត​អារាម​នានា​។ សម្រាប់​ពិធី​បុណ្យកាន់បិណ្ឌ ឆ្នាំ​២០២០ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ ១៤​រោច ខែ​ភទ្របទ គឺ​ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​៕

Filed in: ព័ត៌មានជាតិ