ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួនរងការរិះគន់ថាពុករលួយ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រភព​ថ្មីៗ​ពី​មន្ត្រី​នៅ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដដែល ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​មេ​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន ទើប​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​រីឯ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្តោយ​ឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​តែម្តង ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ព័ត៌មាន​អោយដឹង ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន បានឲ្យដឹងថា ការដែល​លោក ញឹក ប៊ុន​លេខ ឈរជើង​យ៉ាងរឹងមាំ​ក្នុង​តួនាទី​ជា​មេ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​បឹង​ត្រកួន គឺជា​ប្រភព​ចំណូល​របស់​លោក ញឹក ប៊ុន​លេខ ហើយក៏​មាន​ការបែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ធំៗ​មួយចំនួន​ផង​ដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​ទន្ទឹមនឹងនេះ ក្រុម​ឈ្មួញ​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​ត្រូវបាន​លោក ញឹក ប៊ុន​លេខ ព្រមទាំង​បក្ខពួក​គាប​យក​លុយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​ពុំ​មាន​ការយោគយល់​ឡើយ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​បឹង​ត្រកួន​បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែខ្លាំង ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​បឹង​ត្រកួន បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន យ៉ាង​រលូន​ហើយ​លោក ញឹក ប៊ុន​លេខ តែង​យក​ឈ្មោះ​មេ​គយ​ធំៗ​មក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​៕

 

Filed in: ព័ត៌មានជាតិ