ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេច ស ខេង និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម ក្នុង​ពិធី​សូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​គ្រប់​ជាន់ថ្នាក់ នៃ​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ដ​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​នា​ឱកាស​ដ៏​ឧត្តុងឧត្តម​នេះ សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ស៊ីវិល និង​នគរបាល​ជាតិ​គ្រប់​ជាន់ថ្នាក់ បាន​អញ្ជើញ​បូជា​ថ្វាយ​នូវ​គ្រឿង​សក្ការៈ​ផ្សេងៗ​ចំពោះ​ព្រះ​រតនត្រ័យ ដែល​ជា​រតនៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​លោក​។​

​ជា​កិច្ច​បន្ទាប់ សម្ដេច​ក្រឡាហោម និង​លោកជំទាវ ក៏​បាន​អញ្ជើញ​សមាទានសីល និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត្ត និង​សម្ដែង​ព្រះធម៌​ទេសនា ដើម្បី​ឧទ្ធិស​មគ្គផល កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​មានគុណ និង​បុព្វបុរស​ជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និង​យុទ្ធជន យុទ្ធ​នារី នគរបាលជាតិ​ទាំងអស់ ដែល​បាន​ពលី​មរណៈ​ទៅកាន់​បរលោក​។

​ក្នុងនាម​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម និង​គោរព​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ព្រះពុទ្ធសាសនា ជាពិសេស​ដើម្បី​ថែរក្សា​នូវ​វប្បធម៌ ប្រពៃណី​សាសនា​ខ្មែរ​ឱ្យ​គង់វង្ស​ថិ​ត​ថេរ​យូរអង្វែង​តរៀង​ទៅ ក្នុងឱកាស​នៃ​ពិធី​ដ៏​ធំ​នេះ​ជា​រៀងរាល់ឆ្នាំ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ តែងតែ​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​នៅ​តាម​វត្ត​អារាម​នានា យ៉ាង​ខ្ជាប់ខ្ជួន តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​៕

Filed in: ព័ត៌មានជាតិ