ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ឋបាល​ជលផល បាននិងកំពុង​ផ្តោតលើ​ការរៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ជលផល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​) ៖ ក្នុង​ឱកាស​បាន​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី «​សុវត្ថិភាព​អាហារ និង​វិធានការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ផលិតផល​ជលផល​» នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងថា សម្រាប់​ការអភិវឌ្ឍ​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន រដ្ឋបាល​ជលផល បាននិងកំពុង​ផ្តោតលើ​ការរៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ការអភិវឌ្ឍ​វិស័យ​នេះ ។​

​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តទៅ​នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ដោយ​មាន​ការចូលរួម​ពី លោក Shetty Seetharama Thombathu ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​យូ​នី​ដូ ប្រចាំ​នៅ​កម្ពុជា និង​គ្រូ ព្រមទាំង​សិក្ខាកាម​ពាក់ព័ន្ធ​។​

​លោក អេង ជា​សាន បានឱ្យដឹងថា រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម ហៅ​កាត់​ថា យូ​នី​ដូ កំពុង​អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍ​ជលផល ក្រោយ​ប្រមូល​ផល ក្នុង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ទ​។ លោក​បន្តថា វិស័យ​ជលផល​នៅ​កម្ពុជា ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការធានា​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការបង្កើត​ការងារ និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

«​ជាមួយនឹង​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន រដ្ឋបាល​ជលផល បាននិងកំពុង​ផ្តោតលើ​ការរៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ជលផល ដើម្បី​ធានាបាន​នូវ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព​សម្រាប់​ផលិតផល​ជលផល​ទាំង​គុណភាព និង​បរិមាណ ខណៈ​ដែល​បច្ចុប្បន្ន ការងារ​ជលផល បាន​និង​កំពុង​រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការសម្រេចបាន​នូវ​កំណើន​វិស័យ​កសិកម្ម​»​។ នេះ​ជា​ការបញ្ជាក់​របស់ ប្រធាន​រដ្ឋបាល​ជលផល​។​

​ក្នុងន័យនេះ ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​វិស័យ​ជលផល រដ្ឋបាល​ជលផល​បាន​ធ្វើ​វិសោធនកម្ម ក្នុង​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ជលផល ឆ្នាំ​២០១៥-២០២៤ ដែល​មាន​សសរស្តម្ភ​សំខាន់ៗ​ចំនួន​៤ រួមមាន​៖ ការនេសាទ​និង​ការគ្រប់គ្រង​, វារីវប្បកម្ម​រួមទាំង​ទឹកសាប​និង​សមុទ្រ​, ខ្សែ​ច្រវាក់​តម្លៃ​ជលផល​, ច្បាប់​និង​សេវាកម្ម​។​

​ជាក់ស្តែង​នៅក្នុង​សសរស្តម្ភ​ទី​៣ «​ខ្សែ​ច្រវាក់​តម្លៃ​ជលផល​» ទាមទារ​ឱ្យមាន​ការយកចិត្ត ទុកដាក់​ខ្ពស់ លើ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​កែច្នៃ និង​ការត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានាបាន​នូវ​គុណភាព​ស្តង់ដារ និង​សុវត្ថិភាព​នៃ​ផល ផលិតផល​ជលផល សម្រាប់​ការផ្គត់ផ្គង់​ទាំង​ក្នុងស្រុក និង​បង្កើន​ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ